រូបមន្តប្រឡាក់ឆ្អឹងជំនី មានរសជាតិឈ្ងុយឆ្ងាញ់! (មានវីដេអូ)

653

គ្រឿងផ្សំ៖

-ឆ្អឹងជំនី ៥០០ក្រាម កាត់ជាដុំៗ

-ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់ មួយមុខ ១ស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវ ទឺកត្រី មួយមុខ កន្លះស្លាបព្រាបាយ

-ខ្ទឹមសចិញ្រ្ចាំ កន្លះកូនចានចង្កឹះ

វិធីធ្វើ៖

១.លាងឆ្អឹងជំនីឲ្យស្អាត រួចយកទៅលាយគ្រឿង ដាក់ខ្ទឹមសចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់ ទឹកស៊ីអ៊ីវ ទឺកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

 

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ឆ្អឹងជំនីប្រឡាក់ហើយដាក់ចូល បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE