វិធីធ្វើបាយឆាបង្គា រសជាតិឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)

259

គ្រឿងផ្សំ៖ បាយ ២កូនចាន, ស៊ុត ២គ្រាប់, បង្គា ៨-១០ បកសំបកឲ្យស្អាត, ការ៉ុត ហាន់ល្អិតៗ ឬចិញ្រ្ចាំ ២ស្លាបព្រាបាយ, ខ្ទឹមបារាំង ហាន់ល្អិតៗ ឬចិញ្រ្ចាំ ៣ស្លាបព្រាបាយ, ស្លឹកខ្ទឹម ហាន់ល្អិតៗ ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងខ្ទឹមបារាំងចូល​ ឆាច្របល់ឲ្យក្រហមបន្តិច ហើយដាក់បង្គាចូល ឆាច្របល់ឲ្យបង្គាជិតឆ្អិន។

គោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១នាទី រួចដាក់បាយចូល ឆាច្របល់ចូលគ្នាឲ្យសព្វល្អ។ ដាក់ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ ការ៉ុត ស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE