សម្លរខ្ទិះល្ពៅ ឆ្ងាញ់ណាស់ (វីដេអូវិធីធ្វើ)

120

គ្រឿងផ្សំ៖

-ល្ពៅ ៥០០ក្រាម កាត់ជាដុំតូចៗល្មម

-សាច់ជ្រូក ២៥០ក្រាម ហាន់ស្តើងៗល្មម

-ខ្ទិះដូងដើម ១កូនចានចង្កឹះ និងខ្ទិះចុង ៣កូនចានចង្កឹះ

-គ្រឿងបុក ២ស្លាបព្រាបាយ (ម្ទេសក្រៀម រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ដាក់អំបិលចូលបន្តិច កាពិ បុកចូលគ្នា)

-ម្ទេសដៃនាងហាន់ ស្លឹកជីនាងវង ស្លឹកក្រូចសើច

-ទឹកត្រី ១ស្លាបព្រាបាយកន្លះ

-ស្ករ ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.ដាក់ខ្ទិះដើមចូលក្នុងឆ្នាំង ហើយដាក់គ្រឿងបុកចូល កូរឲ្យសព្វចូលគ្នាប្រហែល ២៣នាទី រួចដាក់ខ្ទិះចុង ហើយដាក់ល្ពៅចូល ទុកវារម្ងាស់ឲ្យពុះប្រហែល ៥៧នាទី

 

២.ដាក់សាច់ជ្រូកចូល រម្ងាស់ប្រហែល ៣៥នាទី រួចដាក់ទឹកត្រី និងស្ករចូល រួចកូរឲ្យសព្វម្តងទៀត

 

៣.ដាក់ស្លឹកក្រូចសើច ស្លឹកជីនាងវង និងម្ទេសហាន់ចូល កូរឲ្យសព្វទុកប្រហែល ១នាទី ហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើប្រភពពី facebook៖

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE