វិធីសាស្រ្តងាយៗក្នុងការធ្វើយ៉ាអួ ដែលមិនធ្លាប់បានដឹង
គ្រឿងផ្សំ៖-ទឹកដោះគោស្រស់ 1 លីត្រប្រអប់ -ទឹកដោះគោខាប់ (ប្រសិនបើអ្នកចូលចិត្តផ្អែមបន្ថែមទៀត)-ប្រអប់ទឹកដោះគោជូរ (vinamilk) គ្មានស្ករ ដើម្បីធ្វើមេយ៉ាអួ
វីធិធ្វើ៖
-យកឆ្នាំងធំល្មម ដាក់ទឹកដោះគោស្រស់ និង ទឹកដោះគោខាប់ ចូលក្នុងឆ្នាំងកូរឲ្យសព្វ ហើយដាក់ដាំឲ្យពុះ លើកចុះ ចាំឲ្យទឹកដោះគោនៅក្ដៅអ៊ុនៗ ចាំដាក់ទឹកដោះគោជូចូល កូរតិចៗឲ្យសព្វ
-ចាក់ទឹកដោះគោចូលប្រអប់ឬពែងតូចបន្ទាប់មកដាក់ចូលធុងឬឆ្នាំងដែលអាចរក្សាកំដៅ ,ចាក់ទឹកក្តៅចូលត្រឹមករពែង ហើយបិតគំរបធុង ទុកចោលពីរ ៥-៨ម៉ោង ក្នុងរយះពេលអប់មិនត្រូវប៉ះរឺបើកវាទេ ក្រោយពីយកចេញវិញវានិងក្លាយជាទឹកដោះគោជូ អ្នកត្រូវដាក់ចូលទូរទឹកកកជាន់ត្រជាក់ រឺ ជាន់កកតាមការចូលចិត្ត។អាចញុំាជាមួយផ្លែឈើឬក្រឡុកជាមួយផ្លែឈើក៏ឆ្ងាញ់ដែរ។