ទឹកស្លឹកល្ហុងមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងថាមពលរបស់អ្នក

292

យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាអំពីអត្ថប្រយោជន៍មួយចំនួនរបស់ស្លឹកល្ហុងចំពោះរាងកាយ និងថាមពលរបស់យើងម្នាក់ៗ ក្រោយពីធ្វើការបរិភោគវារួចហើយ។ អត្ថប្រយោជន៍នៃទឹកស្លឹកល្ហុង: ជួយដល់មុខងារផលិតគ្រាប់ឈាម ជួយដល់មុខងារថ្លើម បង្កើនកម្រិតថាមពល ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ព្យាបាលបញ្ហាហើមរលាក បង្កើនមុខងាររបស់បេះដូង ធ្វើឲ្យឈាមរដូវដើរទៀងទាត់ បញ្ចុះជាតិស្ករក្នុងឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ ការពារមហាររីក បង្កើនសុខភាពស្បែក ប្រឆាំងនឹងការបង្ករោគ។

២.វិធីធ្វើទឹកស្លឹកល្ហុង: បេះយកស្លឹកល្ហុងច្រើនសន្លឹក និងយកដាក់ក្នុងឆ្នាំងដោយលាយជាមួយនឹងទឹក ២លីត្រ។ ដាំទឹកនោះឲ្យពុះ និងកូរវាឲ្យសព្វល្អ។ បន្ទាប់មកចម្រោះយកទឹក និងទុកក្នុងកែវ។ ត្រូវរក្សាទឹកល្ហុងនោះក្នុងទូរទឹកកក មុននឹងយកទៅផឹក។ ផឹក ២ ទៅ ៣ស្លាបព្រាបាយ មួយថ្ងៃអាចផឹក ២ ទៅ ៣ដង​ ហើយបន្តផឹកឲ្យបាន ៥ ទៅ ៦ថ្ងៃ ដើម្បីទទួលបានលទ្ធផល៕

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE