វិធីធ្វើធុងសម្រាប់ដាំជីដែលមិនពិបាកស្រោចទឹក

354

– យើងអាចជ្រើសរើសយកធុងស្ពេត្រូសម្រាប់យកមកដាំ
– យកសរសៃដែកមកចោះទប់ត្រឹម ១/៣ពីបាតធុង រួចយកបន្ទះកញ្ច្រែងដាក់ពីលើដើម្បីជាទម្រដីដែលយើងដាក់ដាំ


– ចោះរន្ធមួយនៅក្រោមដែកនោះបន្តិចសម្រាប់ដាក់ទឹក

– ចោះរន្ធធំល្មមនៅជុំវិញធុងនោះសម្រាប់ដាក់ដាំ


– ដាក់ដីចូលប្រមាណ៣សង់ទីម៉ែត្រ បន្ទាប់មកដាក់ដាំដើមជី នៅក្នុងនេះ និងនៅតាមប្រលោះសងខាងផង រួចបន្ថែមដីលប់ពីលើគល់វាបន្តិចទៀត


– នៅពេលដាំរួចយើងត្រូវស្រោចទឹក និងដាក់ទឹកបំពេញនៅបាតខាងក្រោម នៅពេលវាចាប់ផ្តើមដុះវានឹងមានឬសធ្លាក់តាមប្រលោះកញ្ច្រែងចុះមកក្រោមដែលអាស្រូបយកទឹកដែលយើងរក្សានៅបាតនោះ ដែលវិធីនេះដំណាំជីរបស់យើងនៅតែមានទឹកសម្រាប់ផ្គត់ផ្គង់ទោះបីយើងភ្លេចស្រោចទឹក ឬរវល់មិនបានស្រោចទឹកវារយៈពេលយូរបន្តិចក៏ដោយ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE