គ្រឿងផ្សំ: ត្រី ៥០០ក្រាម, ម្សៅបំពង ២៥០ក្រាម, ខ្ទឹមបារាំង ត្រសក់ ម្នាស់ ម្ទេសប្លោក និងប៉េងប៉ោះ កាត់ជាដុំតូចៗ, ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ស្លឹកខ្ទឹម ហាន់។ វិធីធ្វើ: យកត្រីធ្វើហើយលាងឲ្យស្អាត កាត់កង់ៗ តាមចំណូលចិត្ត រួចដាក់ប្រឡាក់ម្សៅបំពង ដាក់បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក។
ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមបំពងចូល រំលីងឲ្យឈ្ងុយ ហើយដាក់ខ្ទឹមបារាំង ត្រសក់ ម្នាស់ ម្ទេសប្លោក និងប៉េងប៉ោះឆាចូលគ្នា ឲ្យបន្លែឆ្អិនបន្តិច។ បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ស្ករស និងទឹកខ្មេះចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នា ហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕ វីដេអូវិធីធ្វើនៅខាងក្រោមៈ
វីដេអូ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ