វិធីធ្វើនំចាក់ចុល ឬនំចាក់ឆុរស្លឹកតើយ (មានវីដេអូ)

244

គ្រឿងផ្សំ: ម្សៅអង្ករខ្សាយ ម្សៅអង្ករដំណើប ម្សៅស្រូវសាលី ស្ករស ទឹកស្លឹកតើយ ខ្ទិះដូង មួយមុខ ១កូនចាន និង អំបិល កន្លះស្លាបព្រាកាហ្វេ។ វិធីធ្វើ: លាយម្សៅអង្ករខ្សាយ ម្សៅអង្ករដំណើប ម្សៅស្រូវសាលីចូលគ្នា រួចដាក់ស្ករស និងអំបិលចូល លាយច្របល់ចូលគ្នា ហើយដាក់ទឹកស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វសាច់ម្សៅល្អ រួចទុកចោល ៣-៤ម៉ោង ឬ ១យប់។

បន្ទាប់មកយកមកលាយខ្ទិះដូង លាយច្របល់ចូលគ្នាឲ្យសព្វ ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ទុកឲ្យស្រក់ខ្លាញ់ ជាការស្រេច៕ ចុចមើលវីដេអូវិធីធ្វើនៅខាងក្រោម:

វីដេអូ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE