រូបមន្តកម្ចាត់ស្នាមខ្មៅ ជាំលើស្បែកមុខ

1752

ឈប់ពិបាកចិត្តបានហើយ នេះគឺរូបមន្តងាយៗកម្ចាត់ស្នាមខ្មៅ ជាំលើស្បែកមុខ ដោយសារកម្តៅថ្ងៃ។

គ្រឿងផ្សំ៖ ដំឡូងបារាំង និងក្រូចឆ្មារ

 

Image may contain: food

វិធីធ្វើ និងប្រើប្រាស់៖
-យកដំឡូងបារាំងមួយមើម ចិនស្តើងៗ ដាក់ក្រឡុក ហើយចម្រោះយកទឹក
-យកទឹកដំឡូងបារាំង៤ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារ២ស្លាបព្រា ច្របល់បញ្ចូលគ្នា

-លាបលើបរិវេណស្បែកដែលមានបញ្ហា ដោយប្រើដុំសំឡី ត្រដុសថ្នមៗលើបរិវេណស្បែកដែលមានពណ៌ខ្មៅក្រាស់ៗ
-លាបវាបីដង លាបលើកទីមួយទុកឲ្យស្ងួត ហើយលាបម្តងទៀត ទុកប្រហែល៣នាទី ចាំលាបជាថ្មី

– រក្សាវាទុកលើផ្ទៃមុខមួយយប់ លុះព្រឹកឡើងលាងជម្រះចេញជាមួយទឹកក្តៅឧណ្ណៗ
-ធ្វើបែបនេះរៀងរាល់ថ្ងៃ ក្នុងរយៈពេល១សប្តាហ៍ អ្នកនឹងឃើញលទ្ធផល។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE