វិធីធ្វើឆាឆ្អឹងជំនីគល់ស្លឹកគ្រៃ (មានវីដេអូ)

170

គ្រឿងផ្សំ៖ ឆ្អឹងជំនី ៤០០ក្រាម កាប់ដុំៗល្មម, គល់ស្លឹកគ្រៃ ៤គល់ ហាន់ស្តើងៗ, ស្លឹកក្រូចសើច ៤-៥សន្លឹក, ម្ទេសហាន់ ៨-១០គ្រាប់, ខ្ទឹមសចិញ្ច្រាំ ៣-៥កំពឹស, ទឹកប្រេងខ្យង ទឹកត្រី មួយមុខ ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកធម្មតា ១៥០មីលីលីត្រ។ វិធីធ្វើ៖​ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូល រំលីងវាឲ្យក្រហមបន្តិច ហើយដាក់ឆ្អឹងជំនីចូល រំលីងចូលគ្នាឲ្យសាច់ជិតឆ្អិន។

ដាក់គល់ស្លឹកគ្រៃចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឺកត្រី ទឹកប្រេងខ្យង និងស្ករស ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកចូល ឆាច្របល់ចូលគ្នា រម្ងាស់ទុកប្រហែល ១០នាទី។ ពុះហើយ ដាក់ស្លឹកក្រូចសើចចូល ឆាច្របល់ ៤-៥ត្រលប់ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE