អាហារ​គួរចៀសវាងបង្ការ​កុំអោយ​មាន​ដាច់​សរសៃឈាម​ខួរក្បាល​

993

ថែរក្សាសុខភាពអ្នកជាមួយនឹងការណែនាំខាងក្រោម ដើម្បីបង្ការអោយមានដាច់សរសៃឈាមខួរក្បាល៖

 

កាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ដែលមានក្នុងសាច់ក្រហម អាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់សុទ្ធ, ហ្វ្រូមាត និងសូកូឡា។

មិនត្រូវញ៉ាំអាហារចៀន ឆារ ឬធ្វើពីខ្លាញ់ Hydrogenated Fat ទេ ព្រោះអាហារទាំងនេះប្រឈមនឹងការកើនឡើងសារធាតុ Homocysteine។

កាត់បន្ថយការញ៉ាំអាហារធ្វើពីទឹកដោះគោ ព្រោះវាបណ្តាលអោយកើតជំងឺបេះដូង សរសៃឈាមកាន់តែខ្លាំង ជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាលតែម្តង។ មានហេតុផលពីរប្រភេទសម្រាប់រឿងនេះ ទីមួយ នៅពេលកាលស្យូមឡើងខ្ពស់ ហើយកាលស្យូមត្រូវការម៉ាញ៉េស្យូមដើម្បីជំនួយដល់ចូលទៅក្នុងឆ្អឹង ប៉ុន្តែអាហារធ្វើពីទឹកដោះគោបែរជាមិនសូវមានជាតិម៉ាញ៉េស្យូមដូច្នេះវាជាបញ្ហា មួយវិញទៀត ជាតិកាលស្យូមច្រើនតែផ្តុំនៅក្នុងជាលិការទន់ៗដូចជា សន្លាក់ និងសរសៃឈាមអាកទែ។ ទីពីរ អាហារធ្វើពីទឹកដោះគោសម្បូរជាតិប្រូតេអ៊ីនណាស់ ដូច្នេះ វានឹងធ្វើអោយកើនកម្រិតសារធាតុ Homocysteine បាន ប៉ុន្តែ អ្នកគួរតែធ្វើយ៉ាងណាអោយវីតាមីន B មានគ្រប់គ្រាន់ដើម្បីបន្ថយជាតិពុលរបស់វា។

ចៀសវាងភេសជ្ជៈមានជាតិហ្កាសទាំងអស់ព្រោះវាសុទ្ធតែផ្ទុកទៅដោយជាតិស្ករដែលអាចទៅបំផ្លាញប្រព័ន្ធរបត់ឈាមរត់ ព្រមទាំងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់។

ជាតិកាហ្វេអ៊ីនអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់បាន។ ចូរកាត់បន្ថយការញ៉ាំកាហ្វេ តែនិងកូកាកូឡា ហើយគួរតែជំនួសវិញដោយតែបៃតង តែផ្លែឈើ ឬទឹកក្រឡុកវិញ។

 

លុបបំបាត់អោយអស់នូវប្រភេទអំបិលមានជាតិសូដ្យូម ព្រោះវាមានឥទ្ធិពលទៅលើសម្ពាធឈាម។ ចូរប្តូរមកប្រើអំបិលមានជាតិម៉ាញ៉េស្យូម ឬប៉ូតាស្យូមវិញ។

 

ចៀសវាងអាហារ ឬសាច់ប្រឡាក់។

 

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE