បើចង់បានផលល្អ ត្រូវស្រោចទឹកនៅពេលព្រលប់ រួចយកធុងគ្របពីលើឲ្យហប់ជិត ព្រឹកឡើងបើកគម្របចេញ ដើម្បីឲ្យត្រូវថ្ងៃ នោះជីរនឹងលូតស្លឹកវែងល្អ ហើយរហ័សបានផលទ្វេដង។ យើងក៏អាចយកផើងដាក់ក្នុងថង់ប្លាស្ទិក ផ្លុំឲ្យប៉ោងចង់មាត់ឲ្យជិតនៅពេលយប់ ហើយដកថង់ចេញនៅពេលថ្ងៃ បើពុំមានគម្រងបធុងសម្រាប់គ្របឲ្យជិតខ្យល់។
ពេលចងថង់ត្រូវចងឲ្យប៉ោងធំ ដើម្បីឲ្យជីរមានខ្យល់ខ្លះ និងដកដង្ហើមដែរ ព្រមទាំងមានទីសម្រាប់លូតស្លឹក។ បើសិនយើងដាំជារងនៅក្នុងចំការ ដាក់ដាំជីរនៅក្រោមម្លប់ឈើ ស្រោចទឹកនៅពេលព្រលប់ ហើយធ្វើរងដោយមានយកស្លឹកដូងទៅគ្របពីលើឲ្យហប់ខ្យល់ ទើបដំណាំជីរដុះល្អមានស្លឹកវែង។ បើត្រូវថ្ងៃ ឬត្រូវខ្យល់ នោះជីរបានផលតិច ស្លឹកខ្លីៗ ហើយរឹងសុទ្ធតែបន្លា មិនសូវមានលាស់ស្លឹកថ្មីៗទេ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត