វិធីធ្វើសម្លរខ្ទិះសាច់គោ (មានវីដេអូ)

327

គ្រឿងផ្សំ៖ សាច់គោ ៣៥០ក្រាម ហាន់ស្តើងល្មម, គ្រឿងការី ៤ស្លាបព្រាបាយ, ខ្ទិះដូង ១០០មីលីលីត្រ, ត្រប់ស្រួយ ១៥០ក្រាម ១ពុះជា៤, ត្រប់ពុតលំញង ១០០ក្រាម លាងទឹកឲ្យស្អាត, ម្ទេសហាវៃ ហាន់ជាបញ្ឆិត, ស្លឹកម្រះព្រៅ, ទឹកត្រី ២ស្លាបព្រាបាយ និងស្ករ ១/២ស្លាបព្រាបាយ។ វិធីធ្វើ៖ ដាក់ប្រេងឆាបន្តិចចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងការីចូល (បំបែកកុំឲ្យដុំៗ) ហើយដាក់សាច់គោចូល ច្របល់ចូលគ្នាឲ្យសព្វល្អ។

ដាក់ខ្ទិះដូងចូល ច្របល់ចូលគ្នាឲ្យសព្វល្អ ទុកឲ្យពុះ រួចដាក់ទឹកត្រី និងស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វ។ ដាក់បន្លែចូល ត្រប់ស្រួយ ត្រប់ពុតលំញង ម្ទេសហាវៃ និងស្លឹកម្រះព្រៅចូល ច្របល់ ៣-៤ ត្រលប់ចូលគ្នា ទុកឲ្យពុះឆ្អិន រួចដួសដាក់ចានជាការស្រេច៕

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE