ការចិញ្ចឹមមាន់ គឺជារឿងមួយសាមញ្ញណាស់នៅប្រទេសកម្ពុជាយើង ហើយក៏គ្មានអ្វីចម្លែកដែរសម្រាប់ការចិញ្ចឹមមាន់តាមផ្ទះ។ ទោះបីជាការចិញ្ចឹមមាន់ជារឿងមួយធម្មតាមែន ប៉ុន្តែអ្នកចិញ្ចឹម តែងតែជួបប្រទះបញ្ហាមួយចំនួន ដែលមិនអាចគ្រប់គ្រងបាន គឺការការពារមាន់ទាពីជំងឺផ្សេងៗដែលតែងតែរាតត្បាតធ្វើឲ្យសត្វមាន់ទាងាប់ បណ្តាលឲ្យមានការខាតបង់ប្រាក់ជារឿយៗ ។ ខាងក្រោមនេះជាវិធីធ្វើភេសជ្ជៈឱ្យមាន់ផឹកមានការកើនឡើងទម្ងន់ ធន់ជំងឺ មាន់ស៊ីច្រើនជាងធម្មតា មាន់មានសុខភាពល្អ៖
ព្យាបាល៖ មាន់កើនឡើងទម្ងន់ ធន់ជំងឺ មាន់ស៊ីច្រើនជាងធម្មតា មាន់មានសុខភាពល្អ
រុក្ខជាតិ៖ ផ្កាស្បៃរឿង
វិធីធ្វើ និងប្រើប្រាស់៖
យកផ្កា និងស្លឹកផ្កាស្បៃរឿងចំនួន ៥០ គ្រាប់ មកដាំរំងាសជាមួយទឹកចំនួន ៥ លីត្រ រយៈពេលចំនួន១០ នាទី បន្ទាប់មកគេច្រោះយកតែទឹកនោះ ច្រកដាក់ដបស្អាតមួយ ( យកដបទឹកសុទ្ធដោយទឹកសុទ្ធចេញ ) ចាក់ទឹករំងាស់ពីស្លឹក និង ផ្កាស្បៃរឿងនេះចូល។
ទឹកនេះត្រូវបានគេដាក់ឲ្យសត្វមាន់ផឹកដូចទឹកធម្មតា គឺជំនួសទឹកធម្មតាទាំងស្រុង ឬ អាចដាក់ឲ្យវាមួយថ្ងៃចំនួន៣ ដង ។ លទ្ធផលដែលគេទទួលបានគឺល្អជាទីបំផុត ដោយមាន់ដែលត្រូវបានគេឲ្យទឹករំងាស់ផ្កាស្បៃរឿង ផឹក មានការកើនឡើងទម្ងន់និងធន់បានជាមួយជំងឺ មាន់ស៊ីច្រើនជាងធម្មតា មាន់មានសុខភាពល្អ ។
ក្រៅពីនេះគេបានរកឃើញទៀតថា ស្លឹក និងផ្កាម្លិះមានប្រសិទ្ធភាព ប្រហាក់ប្រហែលគ្នាទៅនឹងផ្កាស្បៃរឿងដែរ ។ ហេតុនេះ សម្រាប់អ្នកចិញ្ចឹមមាន់ទាសូមដាំស្លឹកនិងផ្កាស្បៃរឿងលាយជាមួយផ្កាម្លិះ ឲ្យមាន់ទាផឹក វានិងជួយធ្វើឲ្យសត្វទាំងនេះឈ្នះជំងឺ លូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កាត់បន្ថយកង្វល់ ពីរឿងសត្វឈឺបានមួយចំណែកធំ កាត់បន្ថយបាននូវការខាតបង់ បង្កើនបានប្រាក់ចំណូលក្នុងគ្រួសារ ។
ប្រភពពី www.cen.com.kh