គ្រឿងផ្សំ៖ កាពិ ១ស្លាបព្រាបាយ, ទឹក ១០០មីលីលីត្រ, ស្ករត្នោត ៥០០ក្រាម, ទឹកត្រី ៤ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទឹមក្រហម ហាន់ស្តើងៗ កន្លះកូនចាន, ម្ទេសហាន់តូចៗ (តាមចំណងចំណូលចិត្ត), បង្គាក្រៀម បុកឲ្យម៉ត់ល្មម កន្លះកូនចាន, បង្គាក្រៀម កន្លះកូនចាន, ម្ទេសហុយ ១ស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ ដាក់ខ្ទះឲ្យក្តៅ រួចដាក់ទឹក និងស្ករត្នោតចូលកូរឲ្យរលាយ។
ដាក់ទឹកត្រី និងកាពិចូល កូរចូលគ្នាឲ្យសព្វ រួច ដាក់អំបិលចូល កូរឲ្យសព្វទុកឲ្យពុះ។ ដាក់ខ្ទឹមក្រហម ម្ទេសហុយ ម្ទេសហាន់ បង្គាបុក និងបង្គាក្រៀមចូល កូរចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ