គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម, ទឹក ៦០០មីលីលីត្រ ឬ ២ចានគោម, ខ្ទិះដូង ១២៥មីលីលីត្រ ឬ កន្លះកូនចាន, ផ្សិត ១០០ក្រាម ឬ ៥-៧ដុំ (មួយកាត់ជាពីរ), គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ហាន់ស្តើងៗល្មម និងស្លឹកក្រូចសើច, ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ម្ទេសឆា ១-២ស្លាបព្រាបាយ, ម្ទេសហាន់ ៣-៥គ្រាប់ តាមចំណងចំណូលចិត្ត (ដាក់ក៏បានមិនដាក់ក៏បាន)។
វិធីធ្វើ៖ យកឆ្នាំងដាក់ទឹក ហើយដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូល ទុកឲ្យពុះប្រហែល ៥នាទី។ ដាក់បង្គា និងផ្សិតចូល ទុកឲ្យបង្គា និងផ្សិតឆ្អិនបន្តិច។ ដាក់គ្រឿងចូល ម្ទេសឆា ទឹកក្រូចឆ្មា ទឹកត្រី ខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វចូលជាតិ ឆ្អិនហើយដួសដាក់ចានជាការស្រេច។ ពេលទទួលទានចាំដាក់ម្ទេស ហើយក៏អាចច្របាច់ក្រូចឆ្មាចូលបន្ថែម តាមចំណង់ចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ