នំគ្រក់ស្លឹកតើយ ប្លែកឆ្ងាញ់ (មានវីដេអូ)

129

គ្រឿងផ្សំ៖ ម្សៅស្រូវសាលី ៦៥ក្រាម, ម្សៅមី ៣០ក្រាម, ម្សៅដុតនំ (Baking Powder) កន្លះស្លាបព្រាកាហ្វេ, ទឹកស្លឹកតើយ ៥-៦ស្លាបព្រាបាយ, ខ្ទិះដូង ៦៥ក្រាម, ស្ករស ៦០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ៣០ក្រាម, ស៊ុត ១គ្រាប់។ វីធីធ្វើ៖ យកចានលាយម្សៅស្រូវសាលី ម្សៅមី ម្សៅសម្រាប់ដុតនំ (Baking Powder) ឬម្សៅមេនំបុ័ង ស្ករស អំបិលចូលគ្នាកូរឲ្យសព្វ។ បន្ទាប់មកគោះស៊ុតដាក់ចូល ដាក់ប្រេងសណ្តែក និងទឹកស្លឹកតើយចូល កូរចូលគ្នាឲ្យសព្វ រួចយកទៅច្រោះកុំឲ្យដោយកាក។

រៀបចំអំបែងសម្រាប់ចាក់នំ រួចយកម្សៅដែលលាយហើយចាក់តាមរន្ធ តែកុំចាក់ពេញពេកអាចនឹងហៀរ ព្រោះនំអាចរីកធំ មើលឆ្អិនក្រៀមល្មមយកចេញដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE