គ្រឿងផ្សំ៖ ទឹក ៤កូនចាន, ត្រាវ ៥០០ក្រាម កាត់ជាដុំៗ, អង្ករដំណើប កន្លះកូនចាន, ខ្ទិះដូង កន្លះកូនចាន, ស្ករស ៦ស្លាបព្រាបាយ, អំបិល កន្លះស្លាព្រាកាហ្វេ។ វិធីធ្វើ៖ ដាក់ទឹកចូលឆ្នាំង ទុកឲ្យពុះ រួចដាក់ត្រាវចូល គ្របទុកឲ្យត្រាវឆ្អិនទន់ល្មម។ ដាក់អង្ករដំណើបចូល កូរចូលគ្នាឲ្យសព្វ ទុករហូតដល់អង្កររីក។
ដាក់ខ្ទិះដូងចូល កូរចូលគ្នាទុកមួយរំពុះ រួចដាក់ស្ករស អំបិលចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ