សរសៃឈាមមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំនូវអុកស៊ីសែន និងនាំឈាមពីបេះដូងរបស់មនុស្សយើងទៅកាន់សរីរាង្គ ដទៃទៀត។ សរសៃឈាមដែលមានសុខភាពល្អ គឺមានសភាពទន់ និងយឺត។ នៅពេលដែលអាយុរបស់យើងកាន់តែចាស់ ឬក៏សម្ពាធ នៅក្នុងសរសៃឈាមឡើងកាន់តែខ្ពស់នោះ អាចធ្វើឱ្យសរសៃឈាមឡើងក្រាស់ និងរឹង។ ករណីនេះអាចបង្កឱ្យមានការរឹតត្បៀតក្នុង ការនាំឈាមទៅកាន់សរីរាង្គផ្សេងៗរបស់យើង ដែលគេឱ្យឈ្មោះថាអាតេរ៉ូសក្លេរ៉ូស៊ីស។
អ្វីដែលហៅថាលើសជាតិខ្លាញ់ក្នុងសរសៃឈាម?
អង្គការសុខភាពពិភពលោក (WHO) បានឱ្យនិយមន័យលើសជាតិខ្លាញ់ក្នុងសរសៃឈាមថាជាការឡើងក្រាស់នៃស្រទាប់ សរសៃឈាមផ្នែកខាងក្នុង ជាមួយនិងការចុះខ្សោយស្រទាប់ហ្វីប្រឺនៃស្រទាប់កណ្ដាលរបស់សរសៃឈាមដែលបណ្ដាលឱ្យមានការខូច ខាត ជាពិសេសទៅលើសរសៃឈាមធំ និងសរសៃឈាមកណ្ដាល។ ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមនេះកើតឡើងដោយសារការ រួមផ្សំនៅនឹងកន្លែងនៃសារធាតុខ្លាញ់ ស្ករ ឈាម កាល់ស្យូមជាដើម។
មូលហេតុជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ឈាមរបស់មនុស្សយើង គឺបានមកពីសារជាតិផ្សេងៗនៃចំណីអាហារនិងដែលទាក់ទងទៅនឹងការចម្រាញ់របស់លំពែង។ ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាមជាជំងឺដែលមានការវិវត្ដយឺតៗ និងអាចចាប់ផ្ដើមតាំងពីនៅវ័យកុមារភាព។ តាមពិតទៅមូល ហេតុពិតប្រាកដរបស់វា គេនៅមិនទាន់ស្រាវជ្រាវរកឃើញនិងកំណត់បានពិតប្រាកដ១០០%នៅឡើយទេ។ ប៉ុន្ដែតាមការសិក្សា កន្លងមក គេដឹងថាវាបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងៗពីគ្នាដូចជា ៖
មានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀត
-ការកើនឡើងខ្ពស់នូវជាតិខ្លាញ់
-ការប្រើប្រាស់ថ្នាំដែលបង្កឱ្យមានការរលាកសរសៃឈាម ដូចជានីកូទីនជាដើម
-តាមការស្រាវជ្រាវដដែលបានឱ្យដឹងថា នៅពេលសរសៃឈាមមានការខូចខាតធ្វើឱ្យមានការជ្រៀតចូលនូវសមាសធាតុ មួយចំនួន ជាពិសេសខ្លាញ់។ ទីបំផុតវានឹងបង្កឱ្យមានការកកស្ទះ រួមត្បៀតនៃសរសៃឈាមនិងធ្វើឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកជំងឺ។
រោគសញ្ញាជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ជំងឺនេះជួនកាលគ្មានរោគសញ្ញាអ្វីទាំងអស់ លើកលែងតែក្នុងករណីដែលមានការស្ទះសរសៃឈាមដែលនាំឈាមទៅចិញ្ចឹម សរីរាង្គផ្សេងៗនៃសព៌ាង្គកាយ។ ការស្ទះសរសៃឈាមនេះនឹងបង្ហាញរោគសញ្ញាទៅតាមការខូចខាតនៃសរីរាង្គដែលមានបញ្ហា។
-ជំងឺស្ទះសរសៃឈាមបេះដូង ៖ ការស្ទះសរសៃឈាមបេះដូងអាចមានរោគសញ្ញាដូចជាឈឺចុកចាប់ដើមទ្រូងខាងឆ្វេង
-ជំងឺស្ទះសរសៃឈាមខួរក្បាល ៖ អាចបណ្ដាលឱ្យពិការមួយចំហៀងខ្លួន វៀចមាត់ជាដើម
-ជំងឺស្ទះសរសៃឈាមអវយវៈក្រោម ៖ អាចបណ្ដាលឱ្យមានការឈឺចាប់ពាសពេញជើង ពិសេសពេលធ្វើដំណើរជួនកាល ការស្ទះសរសៃឈាមនេះក៏អាចធ្វើឱ្យមានការចុះខ្សោយនូវផ្លូវភេទផងដែរ។
ផលវិបាកជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម
ជំងឺនេះធ្វើឱ្យសរសៃឈាមរួមតូចចង្អៀត ដែលជាហេតុធ្វើឱ្យការដឹកនាំនូវអុកស៊ីសែននិងចំណីអាហារផ្សេងៗទៅកាន់ សរីរាង្គមិនបានគ្រប់គ្រាន់ និងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សរីរាង្គផ្នែកនោះ និងផ្នែកផ្សេងទៀត។ ជាពិសេសជាងនេះទៅទៀត នោះ អ្នកជំងឺអាចកើតមានគ្រោះថ្នាក់ភ្លាមៗនៃជំងឺបេះដូង និងខួរក្បាល។ ការលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមនេះ ក៏ជាមូល ហេតុនៃការរីកប៉ោងនៃសរសៃឈាមក្នុងសរីរាង្គអ្នកជំងឺដោយកន្លែងយ៉ាងធ្ងន់ធ្ងរដែរ។ លើសពីនេះក៏អាចកើតមានជំងឺត្រជាក់ចុងដៃ ត្រជាក់ចុងជើងថែមទៀត។
ខាងក្រោមនេះជារូបមន្ដពីធម្មជាតិដ៏ល្បីរបស់ប្រទេសរុស្ស៊ី ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ជាតិខ្លាញ់ដែលបង្កឱ្យមានគ្រោះថ្នាក់នៅក្នុងឈាម។ រូបមន្តនេះនឹងធ្វើឱ្យចលនាឈាមមានភាពប្រសើរឡើង កាត់បន្ថយជាតិខ្លាញ់ ជួយឱ្យសម្ពាធឈាមមានស្ថិរភាព និងជំនួយលំហូរឈាមឱ្យមានភាពប្រសើរឡើង។
គ្រឿងផ្សំ៖
-ក្រូចឆ្មារ (ឬក្រូចឆ្មារពណ៌លឿងក៏បាន) ៤ ចំណិត
-ខ្ទឹមស ៤ កំពីស
-ទឹកឆ្អិន ៣ លីត្រ។
វិធីធ្វើ៖
-បកខ្ទឹមសឱ្យស្អាត
-ចិតក្រូចឆ្មារជាចំណិតបន្ទះស្ដើងៗ
-ដាក់គ្រឿងផ្សំទាំងនោះ ចូលទៅក្នុងទឹកឆ្អិនក្នុងកែវថ្មមួយ
-ត្រូវរក្សាល្បាយនេះទុកនៅក្នុងទូរទឹកកកឱ្យបានរយៈពេល ៣ ថ្ងៃ
-អ្នកអាចចាប់ផ្ដើមប្រើប្រាស់ល្បាយនេះបានបន្ទាប់ពីរយៈពេល ៣ថ្ងៃ ប៉ុន្តែត្រូវរក្សាល្បាយនៅក្នុងទូរទឹកកកគ្រប់ពេលវេលា។
វិធីប្រើប្រាស់៖
-ទទួលទាន ៥០ មីលីលីត្រ ជារៀងរាល់ថ្ងៃមុនពេលទទួលទានអាហារ
-ប្រើតែ ១ស្លាបព្រាកាហ្វេ ប្រសិនបើអ្នកគ្រាន់តែប្រើដើម្បីតែធ្វើការលាងសម្អាតសរសៃឈាម។
-អ្នកត្រូវធ្វើ និងអនុវត្តរូបមន្តនេះ ឱ្យបានមួយដងក្នុងអំឡុងពេល ១ឆ្នាំហើយល្បាយធម្មជាតិដែលទទួលបាន ត្រូវប្រើវាសម្រាប់រយៈពេល ៤០ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត