គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាម ហាន់ស្តើងល្មម, ផ្កាខាត់ណាខៀវ ២០០ក្រាម, ការ៉ុត ៣០ក្រាម (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណង់ចំណូលចិត្ត), ខ្ទឹមបារាំង ពាក់កណ្តាល (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណង់ចំណូលចិត្ត), ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឺកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ យកផ្កាខាត់ណា និងការ៉ុត ស្រុះទឹកក្តៅមួយសន្ទុះ រួចស្រង់ទុកមួយឡែក។
ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចូលរលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូល ឆាសាច់ឲ្យឆ្អិនបន្តិច។ ដាក់ផ្កាខាត់ណា ការ៉ុត និងខ្ទឹមបារាំងចូល ឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ទឹកប្រេងខ្យង ទឺកស៊ីអ៊ីវ ស្ករស ប្រេងល្ងចូល ឆាច្របល់ចូលគ្នាឥ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ