នេះជាពេលវេលាដែលអ្នកគួរបរិភោគអាហារ និងដំណើរការរបស់សរីរាង្គក្នុងពេល ១២ម៉ោង។
ម៉ោង ៥-៧ព្រឹក
ក្នុងកំឡុងពេលនេះ ពោះវៀនកំពុងតែសកម្ម។ នេះជាពេលវេលាដែលពោះវៀនត្រូវការទឹកខ្លាំងបំផុត ដូច្នេះ អ្នកត្រូវទទួលទានទឹក ហើយដើរបន្តិច។
ម៉ោង ៧-៩ព្រឹក
ជាពេលវេលាដែលក្រពះដំណើរការ ជាពេលដែលអ្នកត្រូវទទួលទានអាហារពេលព្រឹក។ អាហារដំបូងត្រូវការមានទឹក ប្រូតេអ៊ីន ជាតិខ្លាញ់ជំនួយសុខភាព និងជាតិ carbohydrates ក្នុងកម្រិតទាប។
ម៉ោង ៩-១១ព្រឹក
នេះជាពេលវេលាដែលលំពែងដំណើរការ និងជាពេលដែលអ្នកត្រូវយកចិត្តទុកដាក់នឹងការងារ ស្របពេលដែលលំពែងជួយឲ្យខួរក្បាលដំណើរការបានត្រឹមត្រូវ និងជួយជម្រុញដល់ការរំលាយអាហារ។
ម៉ោង ១១ព្រឹក-១ថ្ងៃត្រង់
ប្រសិនបើអ្នកទទួលទានអាហារថ្ងៃត្រង់ក្នុងកំឡុងពេលនេះ អ្នកនឹងអាចជួយបង្កើនចរាចរណ៏ឈាមឲ្យដើរបានស្រួល។ អាហារថ្ងៃត្រង់ត្រូវការទទួលទានតិច។
ម៉ោង ១-៣ថ្ងៃត្រង់
បន្ទាប់ពីអាហារថ្ងៃត្រង់រួច ពោះវៀនតូចកំពុងតែរំលាយអាហារគ្រប់យ៉ាងដែលអ្នកទទួលទាន។ ក្នុងកំឡុងពេលនេះ មុខងារខួរក្បាលដំណើរការបានល្អ ជាពិសេសនៅពេលអ្នកត្រូវការដោះស្រាយបញ្ហាសំខាន់ៗ ឬធ្វើការសម្រេចចិត្តសំខាន់ៗ។
ម៉ោង ៣-៥ល្ងាច
នេះជាពេលវេលាដើម្បីធ្វើកាតព្វកិច្ចប្រចាំថ្ងៃរបស់អ្នក នៅពេលដែលប្លោកនោមសកម្មបំផុត។ ដូច្នេះ យល់ល្អត្រូវផឹកតែ ដើម្បីបញ្ចេញជាតិពុលចេញពីរាងកាយ។
ម៉ោង ៥-៧យប់
នេះជាពេលអាហារពេលល្ងាច។ ពេលនេះ តម្រងនោមសកម្មបំផុត ព្រោះវាកំពុងព្យាយាមប្រមូលយកថាមពលទាំងអស់ដែលអ្នកបានប្រើអស់ ក្នុងកំឡុងពេលធ្វើការពេញមួយថ្ងៃ។ ប្រសិនអ្នកមានអារម្មណ៏ហត់នឿយក្នុងពេលនេះ អ្នកអាចគេងសម្រាក។
ម៉ោង ៧-៩យប់
ក្នុងកំឡុងពេលនេះ សួតសកម្មជាងគេបំផុត។ វាមានទំនួលខុសត្រូវលើការសម្រួលចរាចរណ៏ឈាមក្នុងខួរក្បាល និងសរីរាង្គបង្កកំណើត។
ម៉ោង ៩-១១យប់
នេះជាពេលវេលាបញ្ចប់ការងារ ត្រលប់មកអានសៀវភៅលេង។ ក្នុងពេលនេះ ចៀសវាងការទទួលទានអាហារ ព្រោះក្រពេញទីរ៉ូអ៊ីត និងក្រពេញក្រលៀនកំពុងតែចែកចាយថាមពលទៅគ្រប់សរីរាង្គទាំងអស់ នៅក្នុងរាងកាយ ជួយបង្កើនល្បឿនការរំលាយអាហារ និងបង្កើនសីតុណ្ហភាពក្នុងរាងកាយ។
ម៉ោង ១១-១យប់
ក្នុងកំឡុងពេលនេះជាពេលដែលអ្នកមានជំងឺតម្រងនោម ឬគ្រួសក្នុងថង់ប្រមាត់មានការឈឺចាប់ ព្រោះវាជាពេលដែលទឹកប្រមាត់កំពុងដំណើរការ។
ម៉ោង ១-៣យប់
ការភ្ញាក់ពីគេងក្នុងកំឡុងពេលនេះដើម្បីទៅបន្ទប់ទឹក ជាសញ្ញាបញ្ជាក់ថា អ្នកត្រូវការបញ្ចេញទឹកភេសជ្ជៈ អាហារសម្រន់ និងអាហារមិនល្អចំពោះសុខភាពចេញពីសារធាតុចិញ្ចឹមប្រចាំថ្ងៃរបស់អ្នក។ ពេលនេះ ថ្លើមកំពុងតែកម្ចាត់សារធាតុពុល ហើយអាហារគីមីអាចបំផ្លាញមុខងាររបស់ថ្លើម។
ម៉ោង ៣-៥ព្រឹក
ក្នុងវគ្គបញ្ចប់ សួតសកម្មជាងគេបំផុត ហើយវាជួយបញ្ចេញសារធាតុពុលចេញពីក្នុងខ្លួនតាមរយៈការក្អក៕
ដោយ៖ ដារ៉ា
ប្រភព៖ yourstylishlife