វិធីធ្វើថ្នាំធម្មជាតិកម្ចាត់មូស រុយ និងកន្លាត

898

គ្រឿងផ្សំ៖
-ស្លឹកគ្រៃ ក្រអូប មួយខ្នាតរង្វាល់
-ស្លឹកក្រូចសើច មួយខ្នាតរង្វាល់

Image may contain: one or more people, people standing, grass, sky, plant, outdoor and nature

Image may contain: plant, outdoor, nature and food

-ស្លឹកប្រេងខ្យល់ មួយខ្នាតរង្វាល់

Image may contain: plant
-ស្រាស ៤០ អង្សាសេ មួយខ្នាតរង្វាល់

-មេ Ex-M(មេ អ៉ិក្ស អិម) មួយខ្នាតរង្វាល់

វិធីធ្វើ ៖
យកស្លឹករុក្ខជាតិ ចាប់ពីលេខ ១-៣ ស្ងោរទឹក ៣ យកទឹក ១
យកបរិមាណទឹកដែលស្ងោរបាន កំនត់ថាជាខ្នាតរង្វាល់តែម្តង

បើស្ងោរបានទឹក ១លីត្រ នោះយក ១លីត្រ នេះជាខ្នាតរង្វាល់ ។ ដូចនេះ ត្រូវការស្រាស ១លីត្រ មេ EX-M ១លីត្រ កាកស្ករ ១លីត្រ លាយបញ្ចូលគ្នាអោយសព្វ ទើបយកទៅច្រកទុកនៅក្នុងធុងបិទជិត ហើយផ្អាប់ទុក រយៈពេល ៧ ទៅ១០ថ្ងៃជាការស្រេច។

វិធីប្រើ៖
-យកថ្នាំមូស ១លីត្រ លាយទឹក ២៥-៥០លីត្រ សំរាប់បាញ់ជាផ្សែងនៅកន្លែងមានមូស ឬកន្លាតកន្តៀររៀងរាល់ពេលដែលយើងឃើញមានសត្វទាំងនេះ (ទឹកស្អាត ១លីត្រ លាយថ្នាំបណ្តេញមូស ២០សេសេ ស្មើនឹង ៤គំរបមេ អ៊ី អ៊ិក្ស អិម)

Image may contain: plant, outdoor and nature
-យកថ្នាំមូស ១លីត្រ លាយទឹក ៥០-១០០លីត្រ សំរាប់បាញ់ជាផ្សែងនៅកន្លែងមានមូស ឬកន្លាត កន្តៀររៀងរាល់ពេលដែលយើងឃើញមានសត្វទាំងនេះ (ទឹកស្អាត ១លីត្រ លាយថ្នាំបណ្តេញមូស ៥-១០សេសេ) ។ បើសិនជាមិនចេញទេ អាចលាយថ្នាំមូស ១លីត្រ ជាមួយនឹងទឹក ៣០លីត្របាន ។

Image may contain: flower, nature and outdoor

Image may contain: plant, food and outdoor

ការក្សាទុក៖
ក្រោយពីបានធ្វើរួចហើយ យើងអាចរក្សាទុកបាន ៣ ទៅ ៦ខែ ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE