គ្រឿងផ្សំ៖ ត្រីឆ្លាំង ឬត្រីអណ្តែង ៥០០ក្រាម, គ្រឿងក្រហម ១ស្លាបព្រាបាយ, ខ្ជាយ ហាន់ជាសរសៃ ២ស្លាបព្រាបាយ, ស្លឹកក្រូចសើច ម្ទេសហាន់ ម្រេចខ្ចី និងស្លឹកជីរម្រះពៅ (ដាក់តាមចំណង់ចំណូលចិត្ត), ទឹកត្រី ស្ករ មួយមុខ ១ស្លាបព្រាបាយ, ទឹកធម្មតា ៤ស្លាបព្រាបាយ។ វិធីធ្វើ៖ យកត្រីធ្វើឲ្យស្អាត រួចលាងទឹកហើយកាត់ជាកង់ៗ រួចយកទៅដាក់បំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក។
ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងបុកចូលឆា ៣-៤ត្រលប់ ហើយដាក់ទឹកត្រី ស្ករ និងទឹកចូល ឆាចូលគ្នាឲ្យសព្វ។ បន្ទាប់មកដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អ រួចដាក់ខ្ជាយហាន់ ម្ទេសហាន់ ម្រេចខ្ចី បេះស្លឹកក្រូចសើចដាក់ចូល និងដាក់ជីរម្រះព្រៅចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ