វិធីដាំម្នាស់ឱ្យមានរសជាតិផ្អែម

355

មុននឹងសិក្សាពីវិធីធ្វើឱ្យម្នាស់មានរសជាតិផ្អែម សូមសិក្សាពីការដាំម្នាស់ជាទូទៅជាមុនសិន៖


១. ការរៀបចំរងៈ

យើងត្រូវភ្ជួរដីឱ្យបានស្អាត ទុកចោល ១សបា្ដហ៍ បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែល មានបណ្ដោយ ២០ម៉ែត្រ និងចន្លោះចង្អូរប្រវែង ១ម៉ែត្រ រួចដាក់ជីអាចម៍គោតាមចង្អួរ ហើយ លប់ដីពីលើ។

Image may contain: people sitting, outdoor and nature

២.​ ការដាំម្នាស់ៈយើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៏គោ ដែលមានចន្លោះពីគុម្ពមួយទៅគុម្ព មួយ ប្រវែងពី ៣ ទៅ ៤តឹក និងចន្លោះរងប្រវែងពី ៦ ទៅ ៨តឹក។ យើងត្រូវកប់គល់កូនម្នាស់ ចូលទៅក្នុងដីប្រមាណ ១តឹក។

៣.  ការសំអាតស្មៅ ពូនគល់ និងការគ្របរងៈ

ស្មៅចាប់ផ្ដើមដុះ ក្រោយយើងដាំរួចរយៈពេល១ខែ យើងត្រូវត្រួតពិនិត្យមើល បើឃើញ ថា មានស្មៅដុះកំពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជំរះស្មៅចេញ រួចពូនរង និងយក ស្មៅងាប់ ឬដើមកន្ទ្រាំងខែត្រ ឬអង្កាមដាក់ពីលើរងឲបានច្រើន ដើម្បីឱ្យកើតជាដី និងបន្ថយ ការលូតលាស់របស់ស្មៅ ។

៤.  ការដាក់ដីៈ

ការដាក់ជីទ្រាប់បាតៈ​ យើងដាក់ជីលាមកសត្វប្រមាណ ៣ការុង ឬ៣០ គីឡូក្រាម ពីលើចង្អូររងប្រវែង ២០ម៉ែត្រ រួចកាប់ជ្រោយ ឱ្យបានសព្វមុន ពេលដាំ។ ការដាក់ជីបំប៉នៈ យើងប្រើជីអ៊ុយរ៉េ ២ដង និងជី២០-២០-១៥ ១ដង សំរាប់បំប៉ន ដើមម្នាស់ឱ្យលូតលាស់ល្អ។ ត្រូវសំអាតស្មៅឱ្យបានស្អាតជាមុនសិន និងត្រូវ ដាក់ជី ក្រោយភ្លៀងធ្លាក់សំរាប់រដូវវស្សា។ នៅរដូវប្រាំងយើងត្រូវយក ជីអ៊ុយរ៉េចំនួនកន្លះគីឡូក្រាម លាយទឹក១ធុងចំណុះ២០លីត្រ សំរាប់កូនម្នាស់ ១០០ដើម។ ត្រូវចាក់ស្រោច តាមគល់កុំឱ្យទឹកជីចូលក្នុងបណ្តូលដើមម្នាស់។

លើកទី១ ត្រូវដាក់ជីក្នុងរយៈពេល ១ខែ កន្លះ ក្រោយដាំ ប្រើជីអ៊ុយរ៉េ ១គ​.ក្រ សំរាប់កូនម្នាស់ ២០០ដើម។

លើកទី២ ត្រូវដាក់ជីក្នុងរយៈពេល ២ ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េ ម្ដងទៀត ១គ.ក្រ សំរាប់កូនម្នាស់ ២០០ដើម។

Image may contain: plant, outdoor and nature

លើកទី៣ ពេលម្នាស់ចាប់ផ្ដើមចេញផ្កា ប្រើជី២០­-២០-១៥ ១គ.ក្រ សំរាប់កូន ម្នាស់ ២០០ដើម។

ចំណាំៈ យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងដើមកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េក៏បាន។ យើងប្រើទឹកជី ១ធុង ចំណុះ ២០លីត្រ សំរាប់ម្នាស់ ១០០ដើម។

៥. ស្រោចស្រពៈ

បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរួច និងត្រូវស្រោចវារៀងរាល់១ខែម្តង រហូតដល់ភ្លៀងធ្លាក់។

៦. កាច់សំអាតខ្នែងៈ

ជាធម្មតា ពូជម្នាស់ស្រុកយើងពុំសូវឃើញ មានខ្នែងកូននៅពេលដើមម្នាស់ កំពុងលូតលាស់ទេ ប៉ុន្ដែ យើងគួរតែត្រួតពិនិត្យមើលបើឃើញមានខ្នែង ត្រូវកាច់ចេញ ដោយទុកតែដើមមេមួយប៉ុណ្ណោះ ដើម្បីឱ្យបានផ្លែធំ។

Image may contain: plant, outdoor and nature

៧. ជំរុញផ្កាៈ

ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវា មានដើមធំ ល្អដែលមានស្លឹក លើសពី ២០ឡើងទៅ។ យកថ្មស្អុយលេខ១ចំនួន ៣ខាំលាយជាមួយ ទឹក ១ធុងចំណុះ ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូល ក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតា ល្បាយទឹកថ្មស្អុយ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ។ ក្រោយចាក់ ថ្មស្អុយរយៈពេល ៤ខែ ២០ថ្ងៃ ទើបម្នាស់ទុំអាចកាច់យកលក់បាន។

ចំណែកខាងក្រោមនេះជាវិធីធ្វើឱ្យមានរសជាតិផ្អែម៖

– ត្រូវ​បញ្ឈប់​ការស្រោចស្រព​ទឹក ក្នុង​រយៈពេល​កន្លះ​ខែ ទៅ​១០​ថ្ងៃ មុន​បេះ ទោះ​មេឃ​មាន​ភ្លៀង ឬ​មាន​ភ្លៀង​ក្តី តែ​យើង​ត្រូវ​បន្ថែម​ជី​ក្បុង (​ផេះ​សំបក​ផ្លែ​គ ផេះ​ផ្ទី ឬ​ផេះ​ធាងដូង ) ឱ្យ​ច្រើន ដាក់​នៅ​តាម​គល់​ម្នាស់ ។​

Image may contain: plant and food

– បើ​ម្នាស់​មាន​ទឹកដម​ច្រើន និង​ផ្អែម​ល្អ​ហើយ ពុំ​ចាំបាច់​ដាក់​ជី​ក្បុង​ថែមទៀត​ទេ ឬ​បើសិនជា​ដី​ដាំ​ដំណាំ​ម្នាស់ សំបូរ​អាចម៍​ជន្លេន​ច្រើន នោះ​ជាតិ​ក្បុង​មាន​បរិបូរណ៍​ហើយ ពុំ​ចាំបាច់​ចាក់​បន្ថែម​ជី​ក្បុង​ទៀត​ទេ ។​

Image may contain: plant, outdoor and food

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE