របៀបឆុងតែបៃតងងាយៗ+គ្រឿងផ្សំមាន៖ តែបៃតង ទឹកក្ដៅដាំពុះ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ទឹកកករបៀបធ្វើ៖ ឆុងតែបៃតងជាមួយទឹកដែលដាំពុះ រួចទុកវាឲ្យចេញជាតិតែ និងឲ្យវាត្រជាក់បន្តិច ។
បន្ទាប់មកយកដាក់ទឹកដោះគោខាប់ទៅតាមចំណង់ចំណូលចិត្ត (ដាក់អំបិលបន្តិចដើម្បីឲ្យមានជាតិផ្អែមឆ្ងាញ់) ហើយចាក់ទឹកតែបៃតងទៅក្នុងកែវនោះ រួចកូរឲ្យសព្វ។ចុងក្រោយចាក់ទឹកតែនោះទៅក្នុងកែវដែលមានទឹកកក ហើយបន្ថែមនូវទឹកដោះគោស្រស់នោះជាការស្រេច។ ជាមួយនឹងអាកាសធាតុក្ដៅបែបនេះ បានញ៉ាំតែបៃតងទឹកដោះគោទឹកកកទៀត ពិតជាឆ្ងាញ់ជាប់ចិត្តមិនខាន។
សម្រួលអត្ថបទដោយ៖ម្លិះ
ទំព័រដើម ព័ត៌មានពេញនិយម