គ្រឿងផ្សំ៖ ពោត ១ផ្លែល្មម ស្ងោរឆ្អិនចិតយកតែសាច់, ការ៉ុត ១ផ្លែល្មម ឈូសឬសាប់ជាសរសៃតូចៗ, ប៉េងប៉ោះ ១ផ្លែ កាត់ជាដុំ, សណ្តែកកួរ ២-៣កួរ កាត់ខ្លីៗ, ពងទាប្រៃស្ងោរ ១គ្រាប់, ម្ទេស ៣-៥គ្រាប់ (តាមចំណូលចិត្ត) និងខ្ទឹមស ១-២កំពឹស, បង្គាក្រៀម សណ្តែកដី មួយមុខមួយស្លាបព្រាបាយ, ទឹកក្រូចឆ្មា ទឹកត្រី មួយមុខ ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ។ វិធីធ្វើ៖ យកម្ទេស ខ្ទឹមស បង្គាក្រៀមបុកចូលគ្នា រួចដាក់សណ្តែកកួរ និងសណ្តែលដីចូល បុកចូលគ្នា។
ដាក់ស្ករ ទឹកត្រី ទឹកក្រូចឆ្មា ប៉េងប៉ោះ បុកចូលគ្នា រួចដាក់ពោត ការ៉ុតចូល បុកចូលគ្នា។ បកសំបកពងទាប្រៃកាត់ជាពីរ រួចដាក់ចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ