រុក្ខឱសថបុរាណខ្មែរ ជួយរោគស្ត្រីបានច្រើនយ៉ាង

1007

ព្យាបាលគ្រុនផ្ដាសាយ ចុកពោះពេលមករដូវ ទប់ឈាម ផ្សះស្បូន
រុក្ខឱសថ៖ កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះ


លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្ស មានកំពស់ ០.៥-១.៥ម សំបកដើមមានពណ៌ត្នោតក្រម៉ៅ មែកខ្ចីមានរោម


ស្លឹក ៖ រួមស្លាបសេស សុះឆ្លាស់ទងខ្វែង កូនស្លឹកតាងស៊ុតត្រមៀច មានកូនស្លឹកពី ១៥-៣១ មាន
ប្រវែងពី ១-៤ស.ម ទទឹងពី ១-២.៥ស.ម ហើយមានរោមទន់គ្របដណ្ដប់។


ផ្កា ៖ តូចៗ កញ្ចុំផ្កាចេញនៅចុងមែក ផ្ការតូចៗពន៌សើាយបៃតងខ្ចី។


ផ្លែ ៖ ជាប្រភេទផ្លែសាច់ រាងជាស៊ុត ពណ៌បៃតងខ្ចី ពេលទុំពណ៌ទឹកក្រូចលាយជំពូ ផ្លែមានជាតិ
ទឹកច្រើន


កន្លែងដាំដុះ ៖ ដុះនៅតាមព្រៃល្បោះដីទំនេរ តាមមាត់ផ្លូវជាតិ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់៖ ឫស


កបនឹងជម្ងឺ៖ គ្រុនផ្ដាសាយ ចុកពោះពេលមករដូវ ទប់ឈាម ផ្សះស្បូន។។
កំរិតប្រើ៖ (ស្ងួត)6g-12g សំរាប់មួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

SHARE