របៀបធ្វើនំពុម្ព ងាយៗមិនចំណាយពេលយូរ!!!

1179

របៀបធ្វើនំពុម្ព ងាយៗមិនចំណាយពេលយូរ!!!+គ្រឿងផ្សំ៖-ម្សៅអង្ករ ៣៥០ក្រាម-ម្សៅមី ៣ស្លាបព្រាបាយ-ស៊ុត ២គ្រាប់-ខ្ទិះដូង ១ចានចង្កឹះ-ស្ករស កន្លះចានចង្កឹះ-សាច់ដូងកោស កន្លះចានចង្កឹះ-អំបិល កន្លះស្លាបព្រាកាហ្វេ-ប្រេងឆា-ល្ងរវិធីធ្វើ៖-មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
-យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
-យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូងនឹងល្ងរ។កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕សម្រួលអត្ថបទ៖ម្លិះ

SHARE