របៀបធ្វើ ស្វាយត្រាំ ងាយស្រួល!

97

+គ្រឿងផ្សំ៖ ស្វាយ អំបិល កំបោរ កំប៉ុងសំរាប់ដាក់ស្វាយ+របៀបធ្វើ៖ – យកស្វាយលាងអោយស្អាត ដាក់ហាលថ្ងៃពីរបីម៉ោង ប្រែផ្លែចុះឡើង ម្តងមួយយាម អោយស្ងួតទឹក រាងស្វិតសំបកបន្តិច ទើបយកច្រកក្នុងកែវ។ – ដាំទឹកអំបិលមួយឆ្នាំង ពុះហើយ លើកចុះពីចង្ក្រាន ទុកអោយក្តៅឧណ្ណៗ។ – បើចង់បានពណ៌ស្អាត ក្លិនក្រអូបឆ្ងាញ់ ហើយមានរសផ្អែម សូមថែមស្ករត្នោត នៅក្នុងទឹកដាំ ហើយទុកអោយពុះសឹមលើកចុះ។– នៅពេលទឹកដាំចុះកំដៅ មកក្តៅឧណ្ហៗ ប្រហែល 40c សូមចាក់ទៅក្នុងកែវ បិទគ្របអោយជាប់ ហើយដាក់ហាលថ្ងៃ ហាលសន្សើម ពីរទៅបីថ្ងៃ – ពេលណាផ្លែស្វាយដូរពណ៌អស់ ពេលនោះ យើងអាចទទួលទានបានហើយ។
+បើចង់ទុកអោយបានយូរ ៖ – កុំដាក់ស្ករ ឬ ម្ទេស – កុំចាក់ទឹកក្តៅស្រោចផ្លែស្វាយ។ ទុកទឹកអំបិលដែលដាំពុះ អោយត្រជាក់សិន សឹមចាក់ចូលកែវ ដែលដាក់ស្វាយហាលស្ងួត។ – ហាលស្វាយអោយស្ងួតបន្តិចថែមទៀតសិន សឹមច្រកកែវ។ – ដាក់អំបិល អោយប្រៃបន្តិចថែមទៀត។ ធ្វើបែបនេះ ស្វាយក្រប្រែពណ៌ នៅពេលដាក់ហាល តែដល់ប្រែពណ៌អស់ គឺទុកបានយូរ មិនងាយខូច។

SHARE