កុំបណ្តោយក្មេងអាយុ២ឆ្នាំទៅ៥ឆ្នាំមើលអេក្រង់ iPad យូរពេក ប្រយ័ត្នកើតមានបញ្ហាសំខាន់មួយនេះ

199

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការឱ្យកុមារមុនអាយុចូលរៀនលេង iPad និងមើលទូរទស្សន៍យូរពេក គឺប៉ះពាល់ដល់ការលូតលាស់របស់ពួកគេនៅពេលពួកគេមានអាយុ ៥ ឆ្នាំ។

Image may contain: one or more people and people sitting

ក្រុមអ្នកវិទ្យាសាស្ដ្របានវាយតម្លៃអំពីការប្រាស្រ័យទាក់ទងគ្នា សមត្ថភាពបំពេញកិច្ចការដោយប្រើដៃ ការដោះស្រាយបញ្ហា និងជំនាញផ្ទាល់ខ្លួនរបស់កុមារចំនួន ២.៤០០ នាក់នៅអាយុ២ឆ្នាំ ៣ឆ្នាំ និង ៥ឆ្នាំ។

Image may contain: one or more people and people sitting

ពួកគេបានរកឃើញថា ក្មេងដែលមើលអេក្រង់ច្រើនបំផុតនៅអាយុ២ឆ្នាំ បានបង្ហាញពីការលូតលាស់ខ្សោយនៅអាយុ៣ឆ្នាំ។

ហើយក្មេងដែលចំណាយពេលច្រើននៅមុខអេក្រង់នៅអាយុ៣ឆ្នាំមានការលូតលាស់ខ្សោយ នៅពេលមានអាយុ៥ឆ្នាំ។

Image may contain: one or more people, people sitting and indoor

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Calgary នៃប្រទេសកាណាដាបាននិយាយថា “ប្រព័ន្ធផ្សព្វផ្សាយឌីជីថលនិងអេក្រង់ឥឡូវនេះមាននៅគ្រប់ទីកន្លែងនៅក្នុងជីវិតកុមារ។

Image may contain: 1 person, smiling, sitting and phone

ទោះបីជាអត្ថប្រយោជន៍មួយចំនួននៃពេលវេលានៅមុខអេក្រង់ដែលមានគុណភាពខ្ពស់និងមានអន្តរកម្មត្រូវបានរកឃើញក៏ដោយ ក៏ប៉ុន្តែពេលវេលានៅមុខអេក្រង់ច្រើនហួសប្រមាណត្រូវបានផ្សាភ្ជាប់ជាមួយនឹងលទ្ធផលចុះខ្សោយផ្នែករាងកាយ ឥរិយាបថ និងខួរក្បាល”។

Image may contain: one or more people and people sitting

ការសិក្សានេះត្រូវបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត JAMA Pediatrics៕

Image may contain: one or more people and laptop

សម្រួលអត្ថបទ៖ កូនផ្កាម្លិះ

SHARE