អត្ថប្រយោជន៍ដ៏អស្ចារ្យ នៃសក់ពោត!

45

-កាត់បន្ថយជាតិស្ករក្នុងឈាម៖សក់ពោត គឺជាថ្នាំដ៏ល្អសម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ ព្រោះវាអាច​ជួយបញ្ចុះជាតិស្ករក្នុងឈាមដោយបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងខ្លួនឡើងវិញ។ មិនតែប៉ុណ្ណោះ វាក៏ជាថ្នាំធម្មជាតិ​​ សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ជំងឺខ្សោយបេះដូង ស្ទះសរសៃឈាម និងកូលេស្តេរ៉ុលឡើងខ្ពស់ផងដែរ។-ផ្តល់វីតាមីន C៖សក់ពោត មានផ្ទុកវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលបំផុតក្នុងការជួយការពារជំងឺសរសៃឈាមបេះដូង។ ជាងនេះទៅទៀត វាក៏មានតួនាទីជួយរំញោចចរាចរណ៍ឈាម បញ្ចូនទៅកាន់សរីរាង្គសំខាន់ៗទាំងអស់នៃរាងកាយ បានយ៉ាងល្អ។

-កាត់បន្ថយជំងឺរលាកសន្លាក់៖ជំងឺរលាកសន្លាក់ គឺជាជំងឺមួយដែលកើតឡើងចំពោះមនុស្សមួយចំនួនដែលមានកម្រិត អាចស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម។ ក៏ប៉ុន្តែសក់ពោត ត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពអាចជួយកាត់បន្ថយការឈឺចាប់ដោយសារតែបញ្ហារលាកបានយ៉ាងងាយ។

-ព្យាបាលបញ្ហាតម្រងនោម៖សក់ពោត គឺជាឱសថដែលអាចព្យាបាលបញ្ហាតម្រងនោម ដូចជា ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ការឆ្លងមេរោគក្នុងប្លោកនោម រលាកប្រព័ន្ធទឹកនោម និងក្រួសក្នុងតម្រងនោមផងដែរ។

-បង្កើនការរំលាយអាហារ៖សក់ពោត ពិតជាមានឥទ្ធិពលក្នុងការជួយបង្កើនការរំលាយអាហារ និងព្យាបាលបញ្ហារំលាយអាហារ។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា សក់ពោតអាចជួយជំរុញដល់ការបញ្ចេញទឹកប្រម៉ាត់ ដែលអាចជួយរំលាយអាហារបានត្រឹមត្រូវ។

-គ្រប់គ្រងលំហូរឈាម៖សក់ពោត ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីន K ដែលមានសារ:សំខាន់បំផុតក្នុងការគ្រប់គ្រងលំហូរឈាម ជាពិសេសចំពោះស្ត្រីដែលមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ វាក៏អាចកាត់បន្ថយការហូរឈាមដោយសារតែការត្រូវរបួសផងដែរ។-កាត់បន្ថយអាការឈឺក្បាល៖សក់ពោតមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក និងថ្នាំបំបាត់ការឈឺចាប់ ដែលអាចជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃបាន។ ក្រៅពីនេះ វាអាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បង្កើនចរន្តឈាម និងកាត់បន្ថយការឡើងរឹងនៅតំបន់ក និងថ្គាម។-ព្យាបាលបញ្ហាកន្ទួលរមាស់៖សក់ពោត ត្រូវបានគេប្រើសម្រាប់ព្យាបាលបញ្ហាស្បែកដូចជា កន្ទួលរមាស់ និងឈឺចាប់ ដែលបណ្តោលមកពីសត្វល្អិតទិចឬខាំ។ លើសពីនេះទៅទៀត សក់ពោត មានលក្ខណ:សម្បត្តិប្រឆាំងនឹងបាក់តេរី ព្រមទាំងអង់ទីអុកស៊ីដង់ ដែលអាចជួយការពារការឆ្លងមេរោគផងដែរ៕ សម្រួលអត្ថបទដោយ៖ ផ្កា ស

SHARE