១-ប្រើម្សៅសូដា៖ម្សៅសូដាគឺជួយដល់ការសម្អាតយ៉ាងមានប្រសិទ្ធភាព។ លាយម្សៅសូដា១ស្លាបព្រាបាយជាមួយនឹងអំបិលបន្តិច រួចយកច្រាសដុសធ្មេញរបស់អ្នកមកផ្តិតហើយដុសតាមធម្មតា។២-សំបកក្រូច៖ក្រោយពេលដែលអ្នកញាំក្រូចរួច សូមកុំចោលសំបកវាព្រោះថាសំបកក្រូចពិតជាមានប្រយោជន៍ណាស់សម្រាប់សម្អាតធ្មេញ។ វាជួយឱ្យធ្មេញរបស់អ្នកកាន់តែស ភ្លឺចែងចាំង និងកម្ចាត់បាក់តេរីនៅក្នុងមាត់បានថែមទៀតផង។ អ្នកគ្រាន់តែយកសំបកក្រូចមកដុសខាត់លើធ្មេញជាការស្រេច។៣-គ្រាប់ល្ង៖អ្នកអាចយកល្ងមួយក្តាប់មកទំពារក្នុងមាត់២ឬ៣នាទី រួចយកច្រាសដុសធ្មេញមកដុសដើម្បីសម្អាតល្ងដែលមាននៅជាប់ធ្មេញ។ ល្ងជួយបំបាត់កំណកកំបោរទាំងឡាយបានល្អ។៤-វីតាមីនកិន៖កិនផ្លែឈើ និងបន្លែដែលមានជាតិវីតាមីនC គឺពិតជាអាចជួយកម្ចាត់ធាតុកខ្វក់ និងបាក់តេរីបានឆាប់រហ័សបំផុត។ អ្នកអាចកិនប៉េងប៉ោះ ស្ត្រប៊ែរី និងផ្លែក្រូច ហើយដាក់នៅលើធ្មេញ៥ទៅ៦នាទីចាំខ្ពុលទឹកចេញ។៥-ទឹកខ្មេះ៖ទឹកខ្មេះមានក្លិននិងរសជាតិមិនសូវល្អប៉ុន្មានទេ ប៉ុន្តែវាសម្អាតធ្មេញបានស្អាតហើយគ្មានប៉ះពាល់អ្វីទាំងអស់
វិធីប្រើ៖ លាយទឹកខ្មេះ២ស្លាបព្រាបាយជាមួយនឹងអំបិល១ស្លាបព្រាបាយនិងទឹកបន្តិច។ លាបល្បាយនោះទៅលើកំណកកំបោរ៣ទៅ៤ថ្ងៃជាប់គ្នា៕សម្រួលអត្ថបទដោយ៖ផ្កា ស