ឆាតៅហ៊ូបន្លែគ្រប់មុខ បែបម្ហូបបួសម្តងមើល!

50

គ្រឿងផ្សំ៖ តៅហ៊ូ ២-៣ដុំ, បន្លែមាន ការ៉ុត ស្នៀតពោត ផ្កាខាត់ណា សណ្តែកបារាំង មួយមុខ ៣០ក្រាម, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ស្ករស ១-២ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកការ៉ុតចិតជាបន្ទះស្តើងល្មម ស្នៀតពោតកាត់ជាពីរ ឬបីកង់ ផ្កាខាត់ណាកាត់ជាដុំតូចល្មម

២.យកតៅហ៊ូកាត់ជាដុំតូចល្មម រួចយកទៅដាក់ចៀនអោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក

៣.បន្ទាប់មកដាក់ខ្ទឹមចិញ្រ្ចាំចូលខ្ទះ រំលីងអោយឈ្ងុយ រួចដាក់បន្លែទាំងអស់ចូល ឆាត្រលប់ចុះឡើងអោយបន្លែឆ្អិនបន្តិច

៤.ហើយដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូល ជាការស្រេច៕

 

 

SHARE