ធ្លាប់ទេ គ្រាន់តែងើបពីគេងភ្លាមក៏មានអារម្មណ៍ថាឈឺក្បាលដោយគ្មានមូលហេតុ? សម្រាប់មនុស្សភាគច្រើនប្រហែលគិតថា បញ្ហាដ៏គួរឱ្យធុញទ្រាន់មួយនេះ គឺជារឿងតូចតាចប៉ុន្តែអ្នកក៏ពុំគួរមើលរំលងដែរ។
១-គេងមិនគ្រប់គ្រាន់៖ មនុស្សទូទៅគួរគេងឱ្យបាន ៧ ទៅ ៨ ម៉ោងជាមធ្យម។២-គេងច្រើនម៉ោងពេក៖ ការគេងចាប់ពី ៩ ម៉ោងឡើងទៅក៏អាចបង្កឱ្យអ្នកឈឺក្បាលផងដែរ ព្រោះវាធ្វើឱ្យដំណើរឈាមក្នុងខួរក្បាលចុះខ្សោយ។
៣-ផឹកគ្រឿងស្រវឹង៖ គ្រឿងស្រវឹងគឺដើមហេតុដែលនាំឱ្យឈាមក្នុងខួរក្បាលដើរមិនបានល្អ។
៤- ស្រមុកនៅពេលគេង៖ នៅពេលដែលអ្នកស្រមុកមានន័យថា អ្នកមិនបានដកដង្ហើមគ្រប់គ្រាន់ទេ ដូច្នេះហើយវាធ្វើឱ្យអុកស៊ីសែនមិនអាចឆ្លងកាត់ទៅខួរក្បាលបានគ្រប់គ្រាន់។
៥-ស្មុគច្រើន៖ នៅពេលដែលអ្នកស្មុគស្មាញច្រើន គឺធ្វើឱ្យការគេងមិនបានគ្រប់គ្រាន់៕សម្រួលអត្ថបទដោយ៖ ផ្កា ស