រូបមន្តធ្វើពងទាប្រៃឆ្ងាញ់ជាប់មាត់ ទុកញ៉ាំនៅផ្ទះ!

769

+ត្រូវត្រៀម៖-ពងទាឆៅ១០គ្រាប់-អំបិល១កញ្ចប់ (ប្រមាណ ២ខាំកន្លះ)-ទឹកមួយលីត្រ-ក្រឡកែវឬជ័រសម្រាប់ដាក់ត្រាំ។+របៀបធ្វើ៖-យកពងទាទៅលាងទឹកឲ្យបានស្អាតល្អ ទុកឲ្យស្ងួត ឬជូតសំបកពងទាឲ្យស្ងួតសិន សឹមយកទៅដាក់ក្នុងក្រឡ។-ចាក់ទឹកចូលក្នុងឆ្នាំង រួចចាក់អំបិលចូល ដាំឲ្យពុះដើម្បីឲ្យអំបិលនិងទឹករលាយចូលគ្នា បន្ទាប់មកបិទភ្លើងចង្ក្រាន ហើយទុករហូតដល់ទឹកអំបិលត្រជាក់ល្អ។-បន្ទាប់ពីទឹកអំបិលត្រជាក់ហើយ ត្រូវចាក់វាចូលទៅក្នុងក្រឡដែលមានពងទា និងបិទគម្របឲ្យជិត។
-រក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតាត្រាំទុកប្រហែលគ្រប់២១ថ្ងៃ អាចយកទៅស្ងោរញ៉ាំបានហើយ។
+សម្គាល់. បើអ្នកមិនចង់បានរសជាតិប្រៃពេក ចូលចិត្តសាបល្មម អាចត្រាំទុកត្រឹម១៤ថ្ងៃក៏បាន។សម្រួលអត្ថបទដោយ៖ផ្កា ស

SHARE