១-ខ្ទឹមស៖ខ្ទឹមសអាចប្រយុទ្ធប្រឆាំងនឹងការរលាក ព្រមទាំងការឆ្លងមេរោគ ដោយសារតែវាមានសារធាតុ Allicin កម្រិតខ្ពស់។ សារធាតុនេះអាចបំផ្លាញរ៉ាឌីកាល់សេរី និងរួមចំណែកកែលម្អជំងឺហឺត, មហារីក និងសួត។
២-ផ្លែប៉ោម៖ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនដែលអាចជួយពង្រឹងដល់មុខងារផ្លូវដង្ហើម ហើយទប់ស្កាត់ការអភិវឌ្ឍនៃជំងឺមហារីកសួត។
៣- ម្ទេស៖អាហារហិរមួយប្រភេទនេះ មានផ្ទុកវីតាមីន A, C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ជាពិសេសអ្នកដែលចូលចិត្តទទួលទានម្ទេស និងជួយឲ្យសួតមានសុខភាពល្អ។
៤-ក្រូចថ្លុង៖ក្រូចថ្លុងគឺជាផ្លែឈើដែលល្អបំផុតសម្រាប់សុខភាពសួត ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីនយ៉ាងច្រើនក្រៃលែង។អ្នកជំនាញសុខភាពបាននិយាយថា សារធាតុ flavonoids នៅក្នុងផ្លែឈើនេះពិតជាល្អខ្លាំងណាស់សម្រាប់សម្អាតសួតដែលរងនូវផលប៉ះពាល់ដោយសារតែជំងឺមហារីក។
៥-ខ្ញី៖គ្រឿងទេសដែលមានភាពងាយស្រួលក្នុងការបញ្ចូលទៅក្នុងអាហារមួយប្រភេទនេះ មានមុខងារប្រឆាំងនឹងការរលាក, អាចជួយសម្អាតសួតដែលពុលដោយសារតែបរិស្ថានកខ្វក់៕សម្រួលអត្ថបទដោយ៖ ផ្កា ស