+គ្រឿងផ្សំ៖ពងមាន់ក្រហម និង ស្ករស+របៀបធ្វើ ៖ – គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ- យកម៉ាស៊ីនវាយអោយឡើងសាច់នំ ប្រហែលកន្លះម៉ោង។ ឬក៏ធ្វើដៃក៏បានដែរ តែត្រូវការពេល មួយម៉ោង ដើម្បីអង្គុយកូរវាយម្សៅ។
– ដាំទឹកស្ករអោយខាប់ ទើបយកសាជីដែក ឬ យកក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។- ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកអោយត្រជាក់ឧណ្ហៗ ដើម្បីរៀបចំអោយល្អ សម្រាប់ដាក់ក្នុងថាសថ្មី ។
– មិនប្រើម្សៅទេ ប្រើពងមាន់សុទ្ធ ។នៅផ្សារ គេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែ នៅពេលត្រជាក់ នំក្លាយជារឹង ហើយស្វិត។ទឹកស្ករ ១គីឡូ ទឹក១លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក២លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកអោយពុះសិន សឹមចាក់ស្ករចូល លុះស្ករលាយហើយ សូមបន្ថយភ្លើង កុំអោយស្ករពុះខុរ -គ្រាន់តែអោយពុះរេចៗ បានហើយ ទើបយើងចាក់ម្សៅចូល។ នៅពេលសរសៃនំអណ្តែត យើងស្រង់ចេញ តម្រៀបជារាងអ្វីក៏បាន។ នំដទៃទៀត ធ្វើពីគ្រឿងតែមួយ ដូចគ្នា គ្រាន់តែ ប្រើពែង និង ស្លាបព្រា សម្រាប់ធ្វើក្បាច់។
– បើចង់ធ្វើនំតំណក់ គេប្រើស្ករមួយគីឡូ ពងមាន់ប្រហែលម៉ាប្លូន យកតែពងក្រហម។ សម្រួលអត្ថបទដោយ៖ ផ្កា ស