ឆៃថាវ គឺជាដំណាំអាចដុះលូតលាស់បានគ្រប់រដូវ ប៉ុន្តែរដូវដែលសមស្របបំផុត គឺរដូវទឹកសម្រកគិតចាប់ពីខែ វិច្ឆិកា ដល់ខែមករា។
1.ការរៀបចំដី
– គួរភ្ជួរដីជម្រៅពី 25 -30 ស.ម
– ហាលដីទុកចោលរយៈពេល 7 – 10 ថ្ងៃ
– គួរភ្ជួរអោយបានចាប់ពី 2 – 3 ដង មុនពេលធ្វើការដាំដុះដំណាំឆៃថាវ
2. ការលើករង ទទឹងរបស់រង 100 – 120 ស.ម. និងបណ្ដោយរបស់រងធ្វើទៅតាមចម្ងាយរបស់ដី ចន្លោះពីរងមួយទៅរងមួយមានចម្ងាយ 50 ស.ម.
3. កម្ពស់រង រដូវវស្សាគួរលើករងកម្ពស់ពី 25 – 30 ស.ម. និង រដូវប្រាំងគួរលើករងកម្ពស់ពី 20 – 25 ស.ម.។
4. ចន្លោះជួរ ត្រូវឆូតចង្អូរកាត់ទទឹងរង ដោយទុកចន្លោះជួរ 20 ស.ម. និងចន្លោះគុម្ព 10 ស.ម.។
5. ការប្រើប្រាស់ជី សូមទំនាក់ទំនងបានដើម្បីទទួលពត៌មានបន្ថែម
ចំណាំៈ
– បន្ទាប់ពីដាក់ជីហើយត្រូវស្រោចទឹកអោយជោកដី។
– យើងអាចធ្វើការប្រមូលផលបាន ក្រោយពីដាំដុះបានពី 50 – 60 ថ្ងៃ ឬពិនិត្យមើលទៅលើស្លឹកប្រែពីពណ៌បៃតង ទៅបៃតងចាស់ កំពូលត្រួយរបស់វាលែងលូតលាស់ មើមប្រែពីពណ៌ស ទៅជាពណ៌ប្រផេះ ហើយរលោងគ្មានជាប់ឫស។
– ទិន្នផលគិតជាមធ្យមចន្លោះចាប់ពី 50 – 70 តោន ក្នុងផ្ទៃដីមួយហិកតា។
ប្រភពពីៈ សៀវភៅបៃតង