វិធីញាំត្រយ៉ូងចេក សាច់ជ្រូក!

34

+គ្រឿងផ្សំ៖-ត្រយ៉ូងចេក ១ ផ្លែ-ក្រូចឆ្មា ១ ផ្លែ-សាច់ជ្រូកបីជាន់ ២៥០ ក្រាម-សណ្តែកដីលីងរួច ១០០ ក្រាម-អំបិល ១ ស្លាបព្រាកាហ្វេ-ស្ករស ២ ស្លាបព្រាកាហ្វេ-ប៊ីចេង ១ ស្លាបព្រាកាហ្វេ-ទឹកត្រី ១ ស្លាបព្រាបាយ-ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស-ស្លឹកជីគ្រប់មុខ+ វិធីធ្វើ៖-ពុះត្រយ៉ូងចេកជាពីរ បន្ទាប់មកឆ្គៀលទ្រនង់ វាចោល រួចយកកាំបិតមុខពីរហាន់ទទឹងស្តើងៗបន្ទាប់ មកដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់ យកចេញដាក់ចាន ធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។-ដាក់ដាំទឹក ស្ងោរសាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រងសាច់ចេញ ប៉ុន្តែមិនត្រូវចាក់ទឹកដែលស្ងោរនោះចោលទេ។
បុកសណ្តែកដី, បេះស្លឹកជី, ហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗទុកមួយអន្លើ។-ប្រើកូនចានមួយលាយទឹកស្ងោរ ដែលបានទុកនោះជាមួយ និងអំបិល, ប៊ីចេង, ទឹកត្រី ចូលកូរឲ្យសព្វរួចបន្ថែមខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេក រួចធ្វើការច្របល់វាឲ្យសព្វ ច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយូងចេកទន់ជាការស្រេច ៕

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE