១-កុំញ៉ាំអាហារច្រើនពេក៖មុនចាប់ផ្តើមចេញដំណើរ អ្នកដែលពុលឡានមិនត្រូវញ៉ាំអាហារ ឬនំចំណីច្រើនពេកនោះទេ ពិសេសពួកអាហារហឹរៗ ឬអាហារខ្លាញ់ច្រើនពេកទេ។
២-កុំអានសៀវភៅ ឬចុចទូរស័ព្ទ៖ត្រូវចាំទុកបើយើងពុលឡាន មិនត្រូវអានសៀវភៅ ឬចុចទូរស័ព្ទពេលកំពុង ជិះឡានឲ្យសោះ ត្រូវផ្ចង់អារម្មណ៍ មើលទៅមុខឲ្យបានច្រើន។
៣- អង្គុយនៅក្បែរបង្អួច ឬកន្លែងមិនអាប់អួរ៖បរិយាកាសអាប់អួរ ពិសេសកន្លែងដែលបិទជិត មិនអាចមើលឃើញធម្មជាតិ ក៏ជាមូលហេតុនាំឲ្យយើងពុលឡានដែរ យកល្អគួរតែអង្គុយនៅកៅអីឡានខាងមុខ ឬក្បែរបង្អួច។
៤- ញ៉ាំស្ករហឹរៗ៖ការញ៉ាំស្ករហឹរៗ ពិសេសពពួកស្ករគ្រាប់ដែលចម្រាញ់ចេញពីរុក្ខជាតិ ឬបន្លែដូចជាស្ករខ្ញី ក៏អាចជួយបំបាត់អាការៈពុលឡានបានដែរ។
៥- និយាយ ឬច្រៀងលេង៖ពេលធ្វើដំណើរយើងត្រូវធ្វើចិត្តឲ្យសប្បាយរីករាយ ព្យាយាមនិយាយ ឬច្រៀងលេងឲ្យបានច្រើនជាមួយអ្នករួមដំណើរជាមួយ នោះអាការៈពុលឡានក៏កាត់បន្ថយទៅតាមនោះដែរ។
៦- ប្រើថ្នាំជំនួយ៖បើដឹងថាខ្លួនយើងពុលឡាន មុននឹងចេញដំណើរយើងអាចទិញថ្នាំបំបាត់ពុលឡានដោយវេជ្ជបញ្ជាមកលេបបាន។ ជាទូទៅគ្រូពេទ្យតែងតែណែនាំឲ្យញ៉ាំថ្នាំនោះ ២០ ឬ ៣០ នាទី មុនចេញដំណើរ។
សម្រួលអត្ថបទ៖ផ្កាក្រដាស