+គ្រឿងផ្សំ
–អង្ករខ្សាយ (ត្រាំឱ្យរីក)–ខ្ទិះដូង–ស្លឹកខ្ទឹម–ខ្ទឹមស–ទឹកឆ្អិន–ក្រូចឆ្មារ–ម្សៅស៊ុប–ពងមាន់–ប្រេងឆា ឬដុំខ្លាញ់ជ្រូក
–ទឹកត្រី–ស្ករស–ម្ទេស–អំបិល-បាយកក+របៀបធ្វើ
-កិនម្សៅខ្សាយដែលត្រាំរួចនោះ ជាមួយនឹងបាយកកមួយដុំ (ជួយឱ្យនំទន់ល្អ)
-រួចលាយជាមួយខ្ទិះដូង (បើវាគោកអ្នកអាចថែមទឹកបន្តិចបាន) តែគួរមើលកុំឱ្យរាវពេក-បន្ទាប់មកថែមអំបិលបន្តិច ហើយត្រូវដាក់ពងមាន់ចូលផង ដើម្បីឱ្យនំឈ្ងុយល្អ
-ចំណែកស្លឹកខ្ទឹមវិញត្រូវហាន់ឱ្យខ្លី រួចដាក់ចូលទៅក្នុងម្សៅជាការស្រេច
+វិធីចម្អិន
-យកអំបែងមកដាក់លើភ្លើងឱ្យក្តៅល្អ រួចលាបប្រេងឆា ឬដុំខ្លាញ់នៅតាមប្រអប់នីមួយៗ រួចសឹមចាក់ម្សៅចូល (គួរកូរម្សៅសិនមុនពេលដួសចាក់ ចៀសវាងមានតែទឹក ឯម្សៅកកនៅខាងក្រោម)+វិធីធ្វើទឹកជ្រលក់
-បកសម្បកខ្ទឹមសចេញ ហើយបុកឱ្យម៉ដ្ឋ ដាក់ស្ករស អំបិល ម្សៅស៊ុប ទឹកក្រូចឆ្មារ ទឹកត្រី និងទឹកឆ្អិនចូលគ្នា រួចកូរចូលគ្នាឱ្យសព្វ-បន្ទាប់មកភ្លក្សមើលតាមការចូលចិត្ត ប៉ុន្តែមិនត្រូវឱ្យមានរសជាតិប្រៃពេកនោះទេ ព្រោះទឹកជ្រលក់នំនេះគេច្រើនធ្វើរាងសាបបន្តិច
-លុះពេលបរិភោគអ្នកគ្រាន់តែបន្ថែមខ្ទិះដូង និងម្ទេសទៅក្នុងទឹកត្រីជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ទំព័រដើម ព័ត៌មានពេញនិយម