វិធីចិញ្ចឹមទាកាប

112

+ការរៀបចំទ្រុង
-ដាក់ចិញ្ចឹមក្នុងទីធ្លាទំហំ១០ម៉ែត្រ​បួនជ្រុង និងដីស្រះមានទំហំ ៥x៧​ម៉ែត្រ និងជំរៅ ១,៥មែត្រ​​ សំរាប់ដាក់ចកនិងកំប្លោកឲ្យទា ហែលលែងទឹក​-ទ្រុងទីធ្លាត្រូវបានហ៊ុមព័ទ្ធដោយសំណាញ់ខៀវ ​​​និងសង់ទ្រុង១បន្ថែមដែលមានទំហំ ២ម៉ែត្រ ទទឹង១,៥ម៉ែត្រ ដំបូលប្រក់ស្លឹក សំរាប់ទាជ្រកពេលក្តៅ និងពេលភ្លៀង
+ការផ្តល់ចំណី
*ចំណីកូនទា
-ពេលកូនទានៅតូច  ដាក់ចំណីឲ្យស៊ី ២ដងក្នុងមួយថ្ងៃ
-ចំណីដែលដាក់ឲ្យកូនទាស៊ីមានដូចជា  កន្ទក់ ៣០ភាគរយ, កាកសណ្តែកសៀង ៣០ភាគរយ, ចុង​អង្ករ ឬពោតកិន​៣០ភាគរយ និងបន្ថែមចំណីទិញពីទីផ្សារបន្តិច​បន្តួច-ចំណីខាងលើត្រូវបានយកមកច្របល់បញ្ចូលគ្នាឲ្យសព្វ រួចដាក់ចូលទៅក្នុងស្នូកចំណីឲ្យវាស៊ី
-ក្រៅពីចំណីគាត់ក៏បានដាក់ទឹកសំរាប់ឲ្យកូនទាផឹកជាប្រចាំផងដែរ
+ ចំណីទាធំ
-នៅពេលទាមានអាយុ ២ខែ គាត់ផ្តល់ចំណី ១ថ្ងៃ ២ដងដដែល ប៉ុន្តែត្រូវលាយច្រើនមុខជាងកូនទា
-ក្រៅពីចំណីខាងលើ (កន្ទក់ កាកសណ្តែក សៀង ចុងអង្ករ ឬពោតកិន) ហាន់ដើមចេក យកទៅបុកឲ្យល្អិត ១ដើម ក្នុងមួយថ្ងៃ ច្របល់ចូលគ្នាឲ្យសព្វរួចដាក់ក្នុងស្នូក ឬចានដែកឲ្យវាស៊ី-ក្រៅពីចំណីនៅមានដាក់ទឹកជាប្រចាំឲ្យទាផឹក(នៅរដូវក្តៅ  ត្រូវត្រាំទឹកដើមល្ហុងខ្វងសំរាប់ឲ្យវាផឹកជំនួសទឹកធម្មតាវិញ ដើម្បីការពារជំងឺឆ្លង)+ការថែទាំ
-ត្រូវតែបោសសំអាតទីធ្លា និងលាងសំអាតស្នូកទឹក ស្នូកចំណីប្តូរទឹកស្អាតរៀងរាល់ថ្ងៃ
*យោបល់បន្ថែមលើការចិញ្ចឹមទា
-ការដាក់ទឹកឲ្យកូនទាផឹកមានសារៈសំខាន់ណាស់ធ្វើយ៉ាងណាកុំឲ្យទាដាច់ទឹក ហើយទឹកដាក់ឲ្យទាផឹកត្រូវស្អាត ព្រោះបើទឹកកខ្វក់អាចធ្វើឲ្យកូនទាកើតជំងឺផ្សេងៗបាន-នៅសប្តាហ៍ដំបូងគេដាក់កូនទាពី ២៥ ទៅ ២៨ក្បាល ក្នុងផ្ទៃក្រឡា ១ម៉ែត្រការ៉េសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE