១- ញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកឲ្យបានច្រើន៖ការញ៉ាំទឹកក្តៅឧណ្ហៗ ឬទឹកធម្មតាឲ្យបានច្រើន នោះអាចជួយបំពង់ ក យើងឲ្យមានសំណើម មិនសូវឈឺនោះទេ។២- ញ៉ាំទឹកក្តៅឧណ្ហៗជាមួយទឹកឃ្មុំ៖បើមានទឹកឃ្មុំ យើងគួរតែយកវាទៅលាយជាមួយទឹកក្តៅឧណ្ហៗ រួចញ៉ាំ ២-៣ ដង/ថ្ងៃ ដើម្បីឲ្យកយើងឆាប់ជាឡើងវិញ។
៣- ស្អំទឹកកក៖ប្រហែលគ្នាយើងមិនបានដឹងពីវិធីមួយនេះទេមើល៍ទៅ? ការយកទឹកកកទៅស្អំនៅបរិវេណបំពង់ ក ពិតជាជួយកាត់បន្ថយអាការៈឈឺ ក បានមួយចំណែក។
៤- ខ្ពុរទឹកអំបិល៖ទឹកអំបិលមានប្រសិទ្ធភាពជួយបំបាត់ស្លេស្ម អាការៈឈឺ ក បានលឿន ដូច្នេះហើយយើងត្រូវខ្ពុរទឹកអំបិលឲ្យបាន ៣-៤ដង/ថ្ងៃ។
៥- បៀមថ្នាំបំបាត់ឈឺបំពង់ ក៖បើធ្វើតាមប៉ុន្មានវិធីខាងលើនេះហើយ តែអាការៈឈឺ ក នៅតែមិនបានផលលឿន យើងត្រូវរកថ្នាំបៀមមកជំនួយបន្ថែមទៀត។ ពេលឈឺ ក ពេទ្យហាមដាច់ខាតញ៉ាំទឹកកក ឬរបស់ត្រជាក់ៗ និងអាហារហឹរ ទោះជាយើងឃ្លានយ៉ាងណាក៏ត្រូវតែរង់ចាំដល់ ក ជាសិនដែរ។សម្រួលអត្ថបទ៖ផ្កាក្រដាស