+ការរៀបចំកន្លែងចិញ្ចឹម
-រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
-ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ-ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
+ការរៀបចំចិញ្ចឹម
-ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក-ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ ទុកចោលតយៈពេល២អាទិត្យ
-បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ
-ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ
-ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង-រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ទំព័រដើម បច្ចេកទេសកសិកម្មទំនើប