១- សូកូឡាខ្មៅសម្បូរសារធាតុចិញ្ចឹម៖ច្បាស់ណាស់ គុណសម្បត្តិសូកូឡាខ្មៅមានក្នុងដើមកាកាវ ផ្ទុកសារធាតុចិញ្ចឹមជាច្រើន រួមមានសារធាតុរ៉ែ លាយជាមួយជាតិកាកសរសៃ ហើយសូកូឡាខ្មៅ ១០០ ក្រាម មានកាកាវចន្លោះពី ៧០-៨៥ ភាគរយ នឹងផ្ទុកទៅដោយ៖– ជាតិកាកសរសៃ ១១ ក្រាម– ជាតិដែក ៦៧% នៃតម្រូវការរបបអាហារប្រចាំថ្ងៃ (RDA)– ប៉ូតាស្យូម ហ្វូស្វ័រ ស័ង្កសីនិង សេលេញ៉ូម ក្នុងបរិមាណដ៏ច្រើន។
លើសពីនេះ សូកូឡាខ្មៅ ផ្ទុកជាតិខ្លាញ់ល្អផងដែរ ដោយជាតិខ្លាញ់ទាំងនេះជាប្រភេទ Saturated និង Monounsaturated និងមានបរិមាណតិចតួចនៃសារធាតុខ្លាញ់ Polyunsaturates ជាសារធាតុមួយមិនងាយបំប្លែងទៅជាខ្លាញ់ (Colesterole)។ សូកូឡាខ្មៅ មានសារធាតុបង្កើនប្រព័ន្ធប្រសាទតិចតួច ដូចជា ជាតិកាហ្វេអ៊ីន និង Theobromine ។ សូកូឡាខ្មៅ ១០០ ក្រាម ផ្ដល់ថាមពល ៦០០ កាឡូរី និងស្ករតិចតួចប៉ុណ្ណោះ។
២- សូកូឡាខ្មៅជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្ម៖សូកូឡាខ្មៅ សម្បូរអង់ទីអុកស៊ីដង់ (សារធាតុប្រឆាំងអុកស៊ីតកម្ម) រួមមាន សារធាតុ Polyphenols, Flavanols និង Catechins អាចការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា និងបំផ្លាញសុខភាពយើង។
៣- សូកូឡាខ្មៅអាចសម្រួលលំហូរឈាម និងបន្ថយសម្ពាធឈាម៖សូកូឡាខ្មៅផ្ទុកជាតិ Flavanols ដែលអាចជំរុញសរសៃអាក់ទែ (Endothelium) បង្កើតអុកស៊ីតនីទ្រិក (NO) ខណៈអុកស៊ីតនីទ្រិក ជាឧស្ម័នមានមុខងារបញ្ជូនសញ្ញាធ្វើឲ្យសរសៃឈាមធូរស្រាល ដោយបន្ថយលំហូរឈាមច្រើនពេក ព្រមទាំងបន្ថយសម្ពាធឈាមផងដែរ។ ការសិក្សាជាច្រើន បង្ហាញថា ជាតិកាកាវ និងសូកូឡាខ្មៅ មានសមត្ថភាពធ្វើឲ្យលំហូរឈាមបានល្អ និងជួយបន្ថយសម្ពាធឈាម ទោះមានផលប៉ះពាល់តិចតួចក៏ដោយ។៤- សូកូឡាខ្មៅបន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង៖សូកូឡាខ្មៅ មានសមាសធាតុការពារប្រឆាំងនឹងអុកស៊ីតកម្ម LDL ។ សមត្ថភាពប្រឆាំងបែបនេះ ជួយឲ្យជាតិខ្លាញ់អាក្រក់ក្នុងសរសៃឈាមធ្លាក់ចុះ បន្ថយហានិភ័យបញ្ហាបេះដូង។ មានការសិក្សាទៅលើប្រុសៗវ័យចំណាស់ ៤៧០ នាក់ និងរកឃើញថា រយៈពេល ១៥ ឆ្នាំ ពិសាសូកូឡាខ្មៅចំនួន ៥០% អាចកាត់បន្ថយគ្រោះថ្នាក់ស្លាប់ដោយជំងឺបេះដូង។ ចំណែកការស្រាវជ្រាវមួយផ្សេងទៀតបង្ហាញថា ញ៉ាំសូកូឡា ២ ដង/សប្ដាហ៍ មិនសូវមានកាល់ស្យូមក្នុងសរសៃឈាមទេ។ ការសិក្សាដោយឡែកមួយ អះអាងថា ញ៉ាំសូកូឡាច្រើនជាង ៥ ដង/សប្ដាហ៍ អាចបន្ថយហានិភ័យជំងឺបេះដូង បានដល់ ៥៧% ឯណោះ ។
សម្រួលអត្ថបទ៖ផ្កាក្រដាស