ប្រយ័ត្នកើតជំងឺធ្ងន់ធ្ងរទាំងនេះបើនៅចូលចិត្តញ៉ាំអាហារ Fast food!

29

១- ខ្លាញ់ប្រើដដែលៗ៖អាហារដែលបំពងដោយខ្លាញ់ ឬប្រេងដដែលៗ យើងមិនអាចមើល និងភ្លក់ដឹងឡើយ ហើយខ្លាញ់ប្រភេទនោះផ្ទុកមេរោគច្រើន និងអាចបណ្ដាលឲ្យកកខ្លាញ់ក្នុងសរសៃឈាមកើតមហារីកប៉ះពាល់សរីរាង្គជាច្រើនក្នុងខ្លួនទៀតផង។

២- ប័រ៖អ្នកដែលចូលចិត្តញ៉ាំអាហារដែលប្រើជាតិប័រច្រើនក៏មានហានិភ័យដូចខ្លាញ់ប្រើច្រើនដងដែរ គឺវាបណ្ដាលឲ្យកើនកូលេស្តេរ៉ូលអាក្រក់ និងកកខ្លាញ់ក្នុងសរសៃឈាម។៣- សាច់បីជាន់ និងសាច់ចិញ្ច្រាំ៖ញ៉ាំប្រភេទអាហារដែលធ្វើឡើងពីសាច់បីជាន់ អាចប៉ះពាល់ដល់សរសៃឈាម បេះដូង ហើយសាច់សត្វទាំងនេះ គឺចិញ្ចឹមក្នុងកសិដ្ឋានស៊ីចំណី និងប្រើថ្នាំមួយចំនួន។ មិនតែប៉ុណ្ណោះសាច់ខ្លះស្អុយ ឬមិនស្រស់ មកធ្វើជា Fast food ក៏មាន។

៤- បន្លែ៖ហាងខ្លះមិនបានខ្វល់ខ្វាយពីបញ្ហាបន្លែឡើយ គឺទិញទំនិញដែលមានដាក់ថ្នាំ ឬជាតិគីមីដើម្បីឲ្យរក្សាទុកបានយូរ។ក្រោយទទួលទានអាហារបែបនេះយូរៗទៅ យើងអាចប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ខ្លាញ់ក្នុងរាងកាយច្រើនហួសកម្រិត គាំងបេះដូង កកនិងស្ទះសរសៃឈាម ដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទៀតសារធាតុគីមីក្នុងសាច់បន្លែគឺចូលមកក្នុងខ្លួនមួយចំណែក ហើយអាហារ Fast food មួយចានមានកាឡូរីខ្ពស់ណាស់។ ទោះមិនឈឺ ក៏បណ្ដាលឲ្យយើងធាត់ដែរ ក្រោយពេលធាត់អាចប្រឈមមុខនឹងជំងឺជាច្រើនទៀត។សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE