+គ្រឿងផ្សំ- បង្កង ៥០០ ក្រាម បកសំបកយកក្បាលចេញ- សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ- ម្សៅអង្ករ ៥០០ ក្រាម
– ល្មៀត ១ ស្លាបព្រាកាហ្វេ (ម្សៅ)- ខ្ទះដូង ៤០០ មីលីលីត្រ- ខ្ទឹមបារាំង ២ ដុំ ហាន់ស្ដើងៗ ការ៉ុត១មើម ឆូសជាសសៃៗ ឆាលាយជាមួយសាច់ ធ្វើស្នូល – ស៊ុត ២ គ្រាប់- អំបិល កន្លះស្លាបព្រាកាហ្វេ- ម្រេច កន្លះស្លាបព្រាកាហ្វេ
– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ- ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ)- ទឹក ១ លីត្រ- សាឡាត់ បេះលាងទឹកឲ្យស្អាត- ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ- ជីអង្កាម បេះលាងទឹកឲ្យស្អាត- សណ្តែកបណ្តុះ ៥០០ ក្រាម
+វិធីធ្វើ៖១-ជាដំបូងអ្នកត្រូវយកទឹក ១ លីត្រ លាយជាមួយនឹងម្សៅ ៥០០ ក្រាមបន្ទាប់មកកូរបញ្ចូលគ្នាបន្តិចសិនរួចបន្ថែមស៊ុត ២ គ្រាប់, ល្មៀត ១ ស្លាបព្រាកាហ្វេ, ខ្ទិះដូង ៤០០ មីលីលីត្រ, អំបិល កន្លះស្លាបព្រាកាហ្វេ កូរបញ្ចូលគ្នាទាំងអស់រហូតទាល់តែរលាយចូលគ្នាសប់ល្អ។២-ដាក់ឆ្នាំងឆាខ្ទឹមបារាំងការ៉ុតសាច់ជ្រូកបង្ការចូលឆាពីទៅបីត្រឡប់ រូចក៍បន្ថែម ម្សៅស៊ុបមាន់ ១ ស្លាបព្រាកាហ្វេ, ម្រេច កន្លះស្លាបព្រាហ្វេ (អ្នកអាចបន្ថែមអំបិលបន្តិចក៍បានដែរ) រួចហើយក៍ឆារហូតទាល់តែឆ្អិន។
៣-ដាក់ប្រេងឆា ១ ស្លាបព្រាកាហ្វេ ចូលក្នុងឆ្នាំងខ្ទះរួចទុកឲ្យក្តៅបន្តិចសិនទើបបន្ថែមម្សៅដែលបានលាយរួចចូលទៅក្នុងឆ្នាំងខ្ទះ ១ វែក ឲ្យស្មើ ចាក់ចូលលើកខ្ទះក្រលេងក៍បានរួចបន្ថែម បង្កង,សាច់ឆា, សណ្តែកបណ្តុះ, ខ្ទឹមបារាំងការ៉ុត ដាក់នៅម្ខាងងាយស្រួលក្នុងការយកម្ខាងទៀតគ្របពីលើ រួចគ្របប្រហែលជា ២-៣ នាទី យកម្ខាងទៀតគ្របទៅម្ខាងទៀតដែលមានស្នូលរួចហើយគ្របមួយភ្លេចក៍ត្រឡប់ម្ខាងទៀតគ្របរហូតស្នូលខាងក្នុងឆ្អិននោះអ្នកនិងទទួលបាននំបាញ់ឆែវ។+របៀបធ្វើទឹកត្រីបាញ់ឆែវត្រូវមានចានគោមតូចល្មមមួយយកមកលាយគ្រឿងហើយកូរបញ្ចូលគ្នាឲ្យរលាយសប់ដែលមានគ្រឿងផ្សំដូចជាៈ- ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ- ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ- ស្កសរ ៤-៥ ស្លាបព្រាបាយ- ទឹកក្តៅ ៥ ស្លាបព្រាបាយ- ក្រូចឆ្មា ១ ផ្លែ- ទឹកត្រី ៥-៦ ស្លាបព្រាបាយ- ការ៉ុត ១ មើម ឆូសជាសសៃៗ ដាក់ចូលក្នុងទឹកត្រី។សម្រួលអត្ថបទ៖ផ្កាក្រដាស