+គ្រឿងផ្សំ៖-ត្រី ២០០ក្រាម(ត្រីកញ្ចុះ) ធ្វើហើយលាងឲ្យស្អាត-ក្តាម៥ បកស្នូកហើយបេះស្រកីវាចេញ-កំពឹស 1/2ខាំ កាត់ព្រុយចេញ-ក្តាត ៣ខាំ សកសំបកហើយហាន់បញ្ឆិតប្រវែងថ្នាំដៃ-ក្រសាំង ២ ឬ៣ផ្លែ ពុះហើយចូកយកសាច់-ស្លឹកអំពិលមួយដៃ(បើចង់ដាក់)-រំដេង១កូនដុំប៉ុនមេដៃ-ម្ទេស 2ផ្លែ-ស្លឹកម្រះព្រៅមួយដៃ+វិធីធ្វើ៖- ដាក់ទឹកក្នុងឆ្នាំងដាំឲ្យពុះដាក់ប្រហុក រំដេង និង អំបិល។ ដាក់ត្រីចូលដាំប្រហែល១នាទី។ ដួសទឹកសម្ល១វែក ដាក់ចូលជាមួយ ក្រសាំងជ្រុំឲ្យចេញជាតិជូរ ហើយចាក់ចូលក្នុងឆ្នាំងសម្ល បង់ស្លឹកអំពិលចូល,
ក្តាត, ក្តាម, កំពឹស, ម្ទេស, ទឹកត្រី និងម្សៅស៊ុបខ្នុរ រួចដាំរហូតពុះ។ ភ្លកមើលបើមិនទាន់ជូរជ្រុំទឹកក្រសាំងថែម។ បង់ស្លឹកម្រះព្រៅចូល។ ញ៉ាំជាមួយបាយ អមជាមួយទឹកត្រីម្ទេស ឬ ជាមួយត្រសក់ត្រាំឬ ត្រសក់ចាវ។សម្រួលអត្ថបទ៖ផ្កាក្រដាស
ទំព័រដើម ព័ត៌មានពេញនិយម