ប្រយ័ត្ន! អាហារពណ៌លឿង២មុខ គួរតែកុំប៉ះឲ្យសោះ 

582

-អាហារពណ៌លឿងទី១ ជាអាហារបំពង។ អាហារបំពងខ្លាញ់ទាំងនោះ នឹងធ្វើឲ្យអ្នកមានបេះដូងមិនស្រួល នឹងកាន់តែធ្ងន់ធ្ងរ។ ចំណែកអ្នកដែលគ្មានជំងឺបេះដូង នឹងអាចប្រឈមមុខនឹងជំងឺបេះដូងនៅ៦ឆ្នាំខាងមុខ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យបេះដូងអ្នកខូច ឬគ្រោះថ្នាក់ អ្នកគួរតែកុំបន្តបរិភោគអាហារបំពងឲ្យសោះ ជាពិសេស ប្រហិតបំពង មាន់បំពង ស្លាបមាន់បំពង និងដំឡូងបារាំងបំពងជាដើម។

-អ្នកដែលមានបេះដូងមិនល្អ មិនគួរញ៉ាំពងទាប្រៃច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកកាឡូរីខ្ពស់ ថែមទាំងប្រៃខ្លាំងទៀតផង។ ដូចនេះ បើអ្នកបរិភោគច្រើន មិនត្រឹម តែធ្វើឲ្យប៉ះពាល់ដល់បេះដូងទេ ថែមទាំងអាចធ្វើឲ្យអ្នកលើសសម្ពាធឈាមទៀតផង។ ដូចនេះ បើអ្នកមិនចង់ឆាប់កើតមានជំងឺ២មុខនេះ ឬមិនចង់ឲ្យជំងឺ២មុខនេះកាន់តែធ្ងន់ធ្ងរ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារ២ប្រភេទនេះ៕សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE