+គ្រឿងផ្សំ
-អង្ករដំណើប ១គីឡូត្រាំទឹក ១សន្ទុះស្រង់ទុក
-សាច់ខ្នុរហែកជាចំរៀកតូច ១ចាន
-ខ្ទិះដូង ៤០០មីលីលីត្រ-សាច់ដូងកោស ១ចាន-អំបិល កន្លះស្លាបព្រាកាហ្វេ-ស្ករស ១៥០ក្រាម-ស្លឹកចេក ១ដុំហែកតូចៗល្មម+វិធីធ្វើ
-មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន
-យកសាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឱ្យវារលាយស្ករប្រហែលជា ៥នាទី-បន្ទាប់ពីរលាយស្ករដាក់សាច់ខ្នុរចូលមុនឆាបន្តិចសិន ទើបដាក់អង្ករចូលឆាច្របល់ចូលគ្នាទាំងអស់
-បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឱ្យត្រជាក់សិន។
-បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាល់ទាំងសងខាង-ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនបានញ៉ាំហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ទំព័រដើម ព័ត៌មានពេញនិយម